ព័ត៌មានអន្តរជាតិ

សង្គ្រាម បង្ក​ឱ្យ​មាន​ការ​ខាតបង់ ​ដល់​ទេសចរណ៍ និងវប្បធម៌​អ៊ុយក្រែន​ចំនួន ១៩,៦ ពាន់​លាន​ដុល្លារ

រូបភាពៈ Afp

គៀវ៖ នាយករដ្ឋមន្ត្រីលោក Denys Shmyhal បានឲ្យដឹងថា ជម្លោះដែលកំពុងបន្ត របស់អ៊ុយក្រែនជាមួយរុស្ស៊ី បានបណ្តាលឱ្យមានការខាតបង់ យ៉ាងហោចណាស់ ១៩,៦ពាន់លានដុល្លារ ដល់វិស័យវប្បធម៌ និងទេសចរណ៍របស់ប្រទេសនេះ។

លោក Shmyhal បានឲ្យដឹងថា កន្លែងប្រវត្តិសាស្ត្រ និងវប្បធម៌ចំនួន ៩០០នៅអ៊ុយក្រែនត្រូវបានបំផ្លាញ ឬខូចខាតក្នុងអំឡុងពេលជម្លោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា ទីក្រុងគៀវ គ្រោងនឹងបង្កើតការចុះបញ្ជីពិសេស នៃកន្លែងវប្បធម៌ និងទេសចរណ៍ដែលត្រូវបានបំផ្លាញ ដែលនឹងក្លាយជាឧបករណ៍ សម្រាប់កំណត់ចំនួនសំណងពីប្រទេសរុស្ស៊ី។

តាម​ការលើកឡើងរបស់លោក បានឲ្យដឹងថា អ៊ុយក្រែន​ត្រូវ​ការ​ប្រាក់ ៨,៩ ពាន់​លាន​ដុល្លារ ​ដើម្បី​ស្ដារ​តំបន់​វប្បធម៌ និង​ទេសចរណ៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top