កូឡាឡាំពួរ៖ ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសម៉ាឡេស៊ី មានការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅក្នុងសប្តាហ៍កន្លងមកនេះ ដែលមានរហូតដល់៣.៥៧២នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួននេះគឺជាការកើនឡើងជាង ៣.៤៨៣ករណី ដែលបានកត់ត្រានៅក្នុងសប្តាហ៍មុន ។
ហើយការស្លាប់វិញ មានចំនួន២នាក់ទៀត ក៏ត្រូវបានកត់ត្រានៅក្នុងសប្តាហ៍មុនផងដែរ ដោយបន្ថែមចំនួនអ្នកស្លាប់សរុបចំនួន ១៦នាក់នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងការស្លាប់នៅក្នុង រយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១៤នាក់ ។
ក្រសួងបានឲ្យដឹងទៀតថា ករណីស្លាប់ចំនួន ២នាក់នៅក្រុង Chikungunya ត្រូវបានកត់ត្រាក្នុងសប្តាហ៍មុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា