បរទេស៖ សារព័ត៌មាន Novinite បានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសប៊ុលហ្គារី ដែលជាសមាជិក ក្នុងប្លុកអឺរ៉ុបបានបញ្ឈប់ការ នាំចូលប្រេងពីប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១ ខែមីនា ដោយលុបចោលការលើកលែងរបស់ខ្លួន ពីការហាមឃាត់ របស់សហភាពអឺរ៉ុបមុនកាលកំណត់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបញ្ឈប់របស់ប្រទេស នៅតំបន់បាល់កង់ក្នុងការបោះបង់ ចោលទាំងស្រុងនូវការចែកចាយប្រេង ឆៅពីប្រទេសរុស្ស៊ីដែលរងទណ្ឌកម្ម បន្ទាប់ពីការកាត់បន្ថយការនាំចូល ៥០ភាគរយ នៅក្នុងខែមករា និងកាត់បន្ថយបន្ថែម ២៥ភាគរយទៀត នៅក្នុងខែកុម្ភៈ ។
ប្រទេសប៊ុលហ្គារីដំបូង ត្រូវបានលើកលែងពីការហាមឃាត់ របស់សហភាពអឺរ៉ុបលើប្រេងឆៅ របស់រុស្ស៊ី ហើយត្រូវបានអនុញ្ញាត ឱ្យបន្តទិញពីរុស្ស៊ីរហូតដល់ចុងឆ្នាំ ២០២៤ ប៉ុន្តែទីក្រុង Sofia បានអនុម័តសំណើមួយ នៅពាក់កណ្តាលខែធ្នូ ដែលបានលើកលែងការលើកលែង មុនកាលកំណត់ និងរឹតបន្តឹងការនាំចូលប្រេងពីរុស្ស៊ីវិញ ។
ប៊ុលហ្គារី ដែលជាប្រទេសមួយក្នុង ចំណោមប្រទេសមួយចំនួន របស់សហភាពអឺរ៉ុប ដែលត្រូវបានលើកលែងពីការហាមឃាត់ទូទាំងប្លុកនោះ បានផ្លាស់ប្តូរ ដើម្បីបញ្ចប់ការនាំចូលប្រេងពីរុស្ស៊ី ក្រោមហេតុផលថាការលើកលែងនេះ អាចត្រូវបានប្រើប្រាស់ ដើម្បីជៀសផុត ពីទណ្ឌកម្មរបស់លោកខាងលិច ។ ប្រេងរុស្ស៊ីពីមុនមាន ៩០ភាគរយ នៃការប្រើប្រាស់សរុប ៕
ប្រែសម្រួលៈ ណៃ តុលា