ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់ ៖ ពលរដ្ឋអាមេរិក គ្រប់អាយុបោះឆ្នោត ជឿជាក់លោក Trump ជាងលោក Biden

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ការស្ទង់មតិថ្មីមួយបានរកឃើញថា ក្រុមអ្នកគ្រប់អាយុបោះឆ្នោត អាមេរិកវាយតម្លៃថាអាណត្តិ តែមួយរបស់អតីតប្រធានាធិបតី Donald Trump ប៉ុណ្ណោះគឺមានកម្រិតខ្ពស់ ជាងអ្នកស្នងតំណែង របស់គាត់ គឺប្រធានាធិបតីបច្ចុប្បន្ន Joe Biden ។

ការស្ទង់មតិដែលធ្វើឡើង ដោយកាសែត CBS News លើមនុស្សពេញវ័យចំនួន២១៥៩នាក់ ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យបានរកឃើញថា ៤៦ភាគរយនៃអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបានវាយតម្លៃប្រធានាធិបតី Trump ថា ល្អខ្លាំងនិងល្អ ធៀបនឹង៥៣ភាគរយ ដែលបានចាត់ទុកពាក្យរបស់គាត់ថា សមល្មម ឬ មិនសូវល្អ ។

តាមការប្រៀបធៀប មានតែ ៣៣ភាគរយប៉ុណ្ណោះដែលបានផ្តល់ ចំណាត់ថ្នាក់ជាវិជ្ជមាន ដល់តំណែងប្រធានាធិបតី របស់លោក Biden រហូតមកដល់ពេលនេះ ខណៈដែល ៦៧មិនជឿជាក់បែបនេះនោះទេ។

ជនជាតិអាមេរិកភាគច្រើន មានភាពអាប់អួរ ចំពោះទស្សនវិស័យ សម្រាប់ប្រទេស របស់ពួកគេដែលឈាន ទៅរកការបោះឆ្នោត ប្រធានាធិបតីនៅឆ្នាំនេះ ដែលនៅក្នុងនោះលោក Trump ស្ទើរតែប្រាកដក្នុងចិត្តជាបេក្ខជន មកពីគណបក្សសាធារណរដ្ឋដើម្បីប្រជែងយកឈ្នះការបោះឆ្នោតឡើងវិញរបស់ Bidenលើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top