ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក កិច្ចប្រជុំលើកទីពីរនៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ និងកិច្ចប្រជុំលើកទីពីរនៃមហាសន្និបាតសភា ប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ នឹងសម្ពោធបើកនៅថ្ងៃទី៤ និងទី៥ ខែមីនាដោយឡែកពីគ្នា ។ តើធ្វើយ៉ាងណាអាចបង្កើនជំនឿចិត្ត និងកំណត់គោលដៅអភិវឌ្ឍ សេដ្ឋកិច្ចឱ្យបានច្បាស់លាស់ វាច្បាស់ណាស់វា នេះគឺជា “សំណួរត្រូវឆ្លើយតប”ក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ប្រទេសចិនក្នុងឆ្នាំនេះ ។
នៅឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៥,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលបានកាន់លំដាប់ថ្នាក់នាំមុខគេ ក្នុងអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក ។ ប៉ុន្តែអាមេរិកនិងប្រទេសលោកខាងលិច បែរជាធ្វើដូចជាមិនឃើញទេ ផ្ទុយទៅវិញបានលាបពណ៌ មកលើសេដ្ឋកិច្ចចិនជាប់រហូត ដោយសម្គាល់ឃើញថា អនាគតអភិវឌ្ឍន៍របស់ចិនអាប់អួរណាស់ ។ ប្រឈមនឹងបរិយាកាសខាងក្រៅ ដែលមានភាពស្មុគស្មាញនិងបម្រែបម្រួល ប្រឈមនឹងហានិភ័យនិងការសាកល្បងជាច្រើន កំណើនសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះខ្លះ គឺជាលក្ខណៈពិសេសដ៏សំខាន់ នៃសេដ្ឋកិច្ចដែលបានឈានចូល ដំណាក់កាលប្រក្រតីភាពថ្មី ពោលគឺដំណើរការសេដ្ឋកិច្ច បានស្ថិតក្នុងក្របខ័ណ្ឌដ៏សមរម្យ ហើយកម្រិតកំណើនសេដ្ឋកិច្ច សមស្របនឹងការប៉ាន់ប្រមាណ ។
ស្របពេលនឹងកំណើន សេដ្ឋកិច្ចបានបង្អង់ល្បឿន រដ្ឋាភិបាលចិនបានផ្តោតសំខាន់ទៅលើ បញ្ហាប្រឈមនិងការសាកល្បង ជំរុញការកែសម្រួលខាងរចនាសម័្ពន្ធដោយនឹងនរ លើកកម្ពស់គុណភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជារក្សានិន្នាការល្អប្រសើរនៃ ការធ្វើបរិវត្តកម្មនិង និងលើកកម្ពស់លំដាប់ថ្នាក់ ។ បើនិយាយចំពោះការអភិវឌ្ឍ សេដ្ឋកិច្ចចិនក្នុងរយៈពេលយូរ វាមិនត្រឹមតែត្រូវផ្តោតសំខាន់ទៅលើភាព លំបាកនាពេលបច្ចុប្បន្ននេះ ជាងនេះទៅទៀតក៏ត្រូវមើលឃើញភាពធន់ និងការច្នៃប្រឌិតថ្មីរបស់សេដ្ឋកិច្ចចិនផងដែរ ។
ទាក់ទងនឹងចំណុចនេះ លោក Danis Simon ទីប្រឹក្សាជាន់ខ្ពស់របស់ សកលវិទ្យាធិការសកលវិទ្យាល័យDuke របស់អាមេរិកទទួលបន្ទុកកិច្ចការចិនបានថ្លែងថា ក្នុងដំណើរការធ្វើបរិវត្តកម្មសេដ្ឋកិច្ច របស់ប្រទេសចិន មុខជានឹងជួបប្រទះការសាកល្បងជាមិនខាន ប៉ុន្តែក្រុមពាណិជ្ជករបរទេស នៅតែមានបំណងខ្លាំងក្លាក្នុងការ ចុះវិនិយោគនៅប្រទេសចិនដដែល ។ លោកជឿជាក់ថា អនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ច របស់ចិននឹងមានពន្លឺភ្លឺស្វាង ។
“បង្កើតអាជីព ប្រក្រតីភាពថ្មីនិងខ្សែក្រវាត់និងផ្លូវ ” នេះជាការប៉ាន់ប្រមាណរបស់ «កាសែតមជ្ឈិម» របស់កូរ៉េខាងត្បូងចំពោះបញ្ហាពិភាក្សា សំខាន់ក្នុងមហាសនិ្នបាតនៃ សភាទាំងពីររបស់ចិនឆ្នាំនេះ។ រដ្ឋាភិបាលចិននឹងបង្កើតរូបមន្តសេដ្ឋកិច្ច ដែលអាចកើនឡើងជានិរន្តរភាព តាមរយៈការបង្កើតអាជីវព និងកិច្ចកសាងក្រុមសេដ្ឋកិច្ចនៃ “ខ្សែក្រវាត់និងផ្លូវ” ព្រមនិងបំផុសរលកជុំថ្មី ដើម្បីធ្វើឱ្យកំណែទម្រង់ មានភាពកាន់តែស៊ីជម្រៅថែមទៀត ។
ដោយមកពីកំណើនសេដ្ឋកិច្ចចិន បានលើសពីការប៉ាន់ប្រមាណ ដូច្នេះ នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានដំឡើងការប៉ាន់ប្រមាណចំពោះសេដ្ឋកិច្ចចិន និងកំណើនរបស់អង្គភាពសេដ្ឋកិច្ច ងើបឡើងថ្មីរបស់អាស៊ីនៅឆ្នាំ២០២៤ ។ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិដូចជាក្រុមហ៊ុន Goldman និងUBS ជាដើមសុទ្ធតែមានសុទិដ្ឋិនិយម ចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចចិន ឧត្តមភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចចិន នៅតែរក្សាបានដដែល ប្រទេសចិននៅតែជាអ្នករួមចំណែកដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចនៅលើពិភពលោកក្នុងឆ្នាំនេះដដែល ។
សូមបញ្ជាក់ថា ឆ្នាំ២០២៤ ជាខួបទី៧៥នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាឆ្នាំគន្លឹះក្នុងការសម្រេចបាន នូវគោលដៅនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ផងដែរ ។ ដូច្នេះ ក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ តំណាងសភាប្រជាជននិងសមាជិកប្រឹក្សានយោបាយ នឹងធ្វើការពិគ្រោះពិភាក្សានិងប្រមូលគំនិតឯកភាពរួម ក្នុងន័យគ្រោងផែនទីបង្ហាញផ្លូវដ៏មហិមា និងតម្រង់ទិសដៅទៅមុខឱ្យបានច្បាស់លាស់ ។ ក្នុងទីចាប់ផ្តើមថ្មី ចាប់ផ្ដើមដំណើរថ្មី ការស្វែងរកការអភិវឌ្ឍ តាមរយៈការអនុវត្តជាក់ស្តែង និងពន្លឿនការជំរុញការធ្វើទនើបកម្មតាមបែបផែនចិន ពិតជានឹងក្លាយជាបញ្ហាពិភាក្សាសំខាន់បំផុត ក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ ។
ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក ប្រទេសចិនដែលមានសន្ទុះខ្លាំងក្លា បាននិងកំពុងបង្ហាញទៅកាន់ពិភពលោក នូវសេដ្ឋកិច្ចចិនដែលពោរពេញ ទៅដោយភាពរស់រវើកនិងភាពធន់ ។ ឥស្សរជនអន្តរជាតិបានសម្គាល់ឃើញជាទូទៅថា ទិសដៅនិងគោលនយោបាយដែលប្រកាស ដោយមហាសនិ្នបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ នឹងណែនាំប្រទេសចិនឱ្យឆ្ពោះទៅកាន់ “ផ្លូវល្បឿនលឿន” ក្នុងដំណាក់កាលអភិវឌ្ឍបន្ទាប់ ពិភពលោកក៏រំពឹងថា ផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍ នៅពេលអនាគតដែលមហាសនិ្នបាត នៃសភាទាំងពីររបស់ចិនបានដាក់បង្ហាញ នឹងនាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ការអភិវឌ្ឍសកល ក៏ដូចជារួមចំណែកកាន់តែធំក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសកលផងដែរ ៕