ព័ត៌មានអន្តរជាតិ

ការបញ្ជូនកងទ័ព លោកខាងលិច ទៅកាន់អ៊ុយក្រែន មិនមែនជាអាទិភាព សម្រាប់បច្ចុប្បន្ននោះទេ

AFP

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ បែលហ្ស៊ិក លោកស្រី Ludivine Dedonder បានឲ្យដឹងថា ការបញ្ជូនទាហានលោកខាងលិច ទៅកាន់អ៊ុយក្រែន មិនមែនជាអាទិភាព នាពេលបច្ចុប្បន្ននេះទេ ប៉ុន្ដែលោក មិនបានច្រានចោលការធ្វើ ដូច្នេះនៅពេលអនាគតនោះទេ ។

លោកស្រី Dedonder បានប្រាប់កាសែត La Libre នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា “ខ្ញុំកំពុងនិយាយថា ការបញ្ជូនទាហានលោកខាងលិច ទៅអ៊ុយក្រែន មិនមែនជាអាទិភាពទេនា ពេលបច្ចុប្បន្ននេះទេ” ។

លោកស្រីរដ្ឋមន្ត្រីបានឲ្យដឹងថា ប្រទេសបែលហ្សិក មិនចង់ប្រឈមមុខជាមួយរុស្ស៊ីដោយផ្ទាល់នោះទេ។ ក្នុងពេលជាមួយគ្នានេះ វាមានសារៈសំខាន់ណាស់ ក្នុងការ “ធ្វើអ្វីគ្រប់យ៉ាង ដើម្បីកុំឱ្យអ៊ុយក្រែនបាត់បង់” ដោយលោកស្រីបានបន្ថែមថា បែលហ្ស៊ិក បានផ្តល់អាទិភាព ដល់ការផ្តល់ជំនួយសម្ភារៈ និងការបណ្តុះបណ្តាល ដល់ទាហានអ៊ុយក្រែន។

លោកស្រី Dedonder បានលើកឡើងថា អ្នកចូលរួមនៃសន្និសីទ ដែលរៀបចំដោយ ទីក្រុងប៉ារីសនាពេលថ្មីៗនេះ ស្តីពីអ៊ុយក្រែនបានពិភាក្សា អំពីលទ្ធភាពនៃការបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅលើទឹកដីនៃអ៊ុយក្រែន ប៉ុន្តែមិនបានឈានដល់ការឯកភាព គ្នាលើបញ្ហានេះទេ។

បន្ទាប់ពីសន្និសីទដែលរៀបចំដោយទីក្រុង ប៉ារីសស្តីពីអ៊ុយក្រែន ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា មេដឹកនាំលោកខាងលិចបានពិភាក្សា អំពីលទ្ធភាពនៃការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ហើយទោះបីជាមិនមានការឯកភាព គ្នាត្រូវបានឈានដល់ក្នុងរឿងនេះ ក៏ដោយក៏គ្មានអ្វីអាចត្រូវបានបដិសេធឡើយ។

មន្ត្រីអាល្លឺម៉ង់បានពន្យល់ យ៉ាងរហ័សថា គ្មានការឯកភាពគ្នាណាមួយត្រូវបានឈានដល់ ហើយថាអាល្លឺម៉ង់ នឹងមិនដាក់ស្បែកជើងកវែង នៅលើដីនៅអ៊ុយក្រែនឡើយ។

បណ្តាប្រទេសលោកខាងលិច បាននិងកំពុងផ្តល់ជំនួយ ផ្នែកយោធា និងហិរញ្ញវត្ថុដល់ក្រុងគៀវ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ យោធារបស់រុស្ស៊ីនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។ វិមានក្រឹមឡាំងបានព្រមានជាប់លាប់ប្រឆាំង នឹងការបន្តផ្តល់អាវុធដល់ក្រុងគៀវ ដោយថាវានឹងនាំទៅរកការកើនឡើងនៃជម្លោះ ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា រាល់ទំនិញដែលផ្ទុកអាវុធ សម្រាប់អ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់ សម្រាប់រុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top