ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់​ ដោយសារជួបនូវអាកាស ត្រជាក់ខ្លាំងនារដូវរងា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានរហូតដល់៣៩នាក់

xinhua

កាប៊ុល៖ លោក Ashraf al-Qedra អ្នកនាំពាក្យអាជ្ញាធរ គ្រោះមហន្តរាយជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ ដោយសារអាកាសធាតុត្រជាក់ និងព្រិលធ្លាក់ក្នុងរដូវរងាដ៏ត្រជាក់ខ្លាំងនេះ បានកើនឡើងដល់៣៩នាក់ហើយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈភាពត្រជាក់នៅតែបន្តកើតមាន នៅក្នុងតំបន់មួយចំនួននៃប្រទេសនេះ ។

លោក Saeq បានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះថា “មនុស្សប្រហែល៣៩នាក់ ដែលជាប្រជាជាតិ របស់យើងត្រូវបានធ្វើទុក្ករកម្ម និង៣០នាក់ផ្សេងទៀត បានរងរបួសដោយសារភ្លៀងធ្លាក់ ព្រិល និងអាកាសធាតុចុះត្រជាក់ ហើយផ្ទះចំនួន ៦៣៧ខ្នងត្រូវបានបំផ្លាញ និងគោក្របីចំនួន១៣.៨៨៩ក្បាល បានងាប់ដោយសារអាកាសធាតុត្រជាក់” ។

មន្ត្រីដដែលនេះបានធ្វើការកត់សម្គាល់ថា រដ្ឋបាលនឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាពក្នុងការផ្គត់ផ្គង់ជំនួយ រួមទាំងគ្រឿង ឧបភោគបរិភោគ ដល់គ្រួសារដែលរងផលប៉ះពាល់ និងចំណីសត្វដល់ពួកគេ ដើម្បីការពារការខាត បង់តទៅទៀត ។

គេបានដឹងថា ផ្នែកខ្លះ នៃប្រទេសអាហ្វហ្គានីស្ថាន បានជួបប្រទះនឹងភ្លៀងធ្លាក់ និងព្រិលធ្លាក់ចុះខ្លាំងគិត ចាប់តាំងពីថ្ងៃអាទិត្យមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top