បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអាល្លឺម៉ង់បានច្រានចោល ការអះអាងថា ខ្លួនកំពុងរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នា ខាងយោធាជាមួយរុស្ស៊ីហើយបញ្ជាក់ថាវាជារឿង ដែលមិនសមហេតុផល។
កាលពីសប្តាហ៍មុន អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងពីលទ្ធភាពបែបនេះ បន្ទាប់ពីមានការលេចធ្លាយការ សន្ទនាតាមទូរស័ព្ទរវាង មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ដែលពិភាក្សាអំពីផែនការ នៃការវាយប្រហារដ៏មានសក្តានុពល មួយទៅលើស្ពាន Crimean ត្រូវបានផ្សព្វផ្សាយ។
អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលលោក Wolfgang Buechner បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែត នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទថា ការអះអាងណាមួយដែលបញ្ជាក់ថា ការអាល្លឺម៉ង់កំពុងត្រៀមខ្លួនសម្រាប់សង្រ្គាម ជាមួយរុស្ស៊ីគឺគ្មានអ្វីក្រៅពីការឃោសនា របស់រុស្ស៊ីដែលមិនសមហេតុផល ហើយលោកថាការសន្និដ្ឋានបែបនេះមិនអាចដកចេញពីការ សន្ទនារបស់មន្ត្រីរុស្សីបានឡើយ។
គួរឲ្យដឹងដែរថាខ្សែអាត់សម្លេងការរយៈពេល ៣៨នាទី ត្រូវបានគេរាយការណ៍ថា បានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈរវាងមន្រ្តីបួននាក់ នៃកងទ័ពអាកាសអាល្លឺម៉ង់ រួមទាំងមេបញ្ជាការរបស់ខ្លួន គឺលោកឧត្តមសេនីយ៍ Ingo Gerhartz ផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី