ប៉េកាំង៖ ប្រទេសចិន បានកំណត់គោលដៅកំណើន ផលិតផលក្នុងស្រុកសរុបប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ២០២៤ នៅឯការបើកសម័យប្រជុំប្រចាំឆ្នាំរបស់សភា ដែលវិធានការនានា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោកត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សាចំពេលមានវិបត្តិអចលនទ្រព្យ ដែលកំពុងដំណើរការជាយូរមកហើយ។
គោលដៅកំណើនសេដ្ឋកិច្ចគឺដូចគ្នា ទៅនឹងគោលដៅសម្រាប់ឆ្នាំ២០២៣។ កាលពីឆ្នាំមុន GDP របស់ប្រទេសចិន បានពង្រីកពិតប្រាកដ ៥,២ ភាគរយពីឆ្នាំ២០២២ ដោយសារតែមួយផ្នែកទៅនឹង កម្រិតមូលដ្ឋានទាបកាលពីឆ្នាំមុន ដែលបណ្តាលមកពីគោលនយោបាយ “កូវីដសូន្យ” ដ៏តឹងរ៉ឹងដែលពាក់ព័ន្ធនឹង ការចាក់សោរទូទាំងទីក្រុង ៕
ប្រែសម្រួល ឈូក បូរ៉ា
