ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ចិន អវត្ដមានក្នុងព្រឹត្តិការណ៍​ សារព័ត៌មាន​សភា​ជា​លើក​ដំបូង ចាប់​តាំង​ពី​ឆ្នាំ១៩៩៣​មក

Kyodo

ប៉េកាំង៖ អ្នកនាំពាក្យសភាចិនបានឲ្យដឹងដា នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នឹងមិនធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពី សម័យប្រជុំប្រចាំឆ្នាំរបស់ សភាបិទនៅសប្តាហ៍ក្រោយនេះ ដោយបានបំបែកទម្លាប់តាំងពីឆ្នាំ១៩៩៣ និងធ្វើឱ្យមានការព្រួយបារម្ភអំពីភាពស្រអាប់ នៃគោលនយោបាយរបស់ប្រទេស។

លោក លី ដែលបានឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីក្នុងអំឡុងពេលសម័យ ប្រជុំសភាប្រជាជនជាតិកាលពីឆ្នាំមុននឹង រំលងសន្និសីទសារព័ត៌មាន នៅចុងបញ្ចប់នៃកិច្ចប្រជុំសភាប្រចាំឆ្នាំ សម្រាប់រយៈពេលដែលនៅសល់នៃអាណត្តិរយៈពេល ៥ ឆ្នាំរបស់គាត់រហូតដល់ឆ្នាំ២០១៨ លុះត្រាតែមានកាលៈទេសៈពិសេស។

សន្និសីទសារព័ត៌មានបែបនេះ ដោយនាយករដ្ឋមន្ត្រីរបស់ប្រទេស ដែលទទួលបន្ទុកគោលនយោបាយ សេដ្ឋកិច្ចបានបម្រើជាឱកាសដ៏កម្រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសួរសំណួរដោយផ្ទាល់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង បានឲ្យដឹងកាលពីថ្ងៃចន្ទថា ការព្រួយបារម្ភអំពីការបើកចំហរបស់ប្រទេសគឺ “មិនចាំបាច់” ព្រោះថានឹងមានកិច្ចប្រជុំជាច្រើនបើកចំហ ចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេល សម័យប្រជុំសភានាពេលខាងមុខ ហើយព័ត៌មានគ្រប់គ្រាន់នឹងត្រូវបានផ្តល់ជូន។

លោក លី បាន​លើកឡើងថា ការ​ជួប​ជុំ​ពេញ​មួយ​សប្តាហ៍​ នៅ​ឆ្នាំ​នេះ​នឹង​បើក​នៅ​ថ្ងៃ​អង្គារ។ នៅថ្ងៃដំបូង លោក លី ត្រូវបានគេរំពឹងថា នឹងបង្ហាញទិសដៅកំណើន ផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៤ សម្រាប់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក ដែលបាននិងកំពុងធ្លាក់ចុះចំពេល មានវិបត្តិវិស័យអចលនទ្រព្យអូសបន្លាយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top