“រថយន្តបច្ចុប្បន្ននេះ ហាក់ដូចជាទូរស័ព្ទដៃម៉ាក iPhone ដែលមានកង់ សាកគិតស្រមៃមើល ប្រសិនបើមានរថយន្តចិន ចំនួនរាប់លានគ្រឿន បើកបរនៅលើផ្លូវ សហរដ្ឋអាមេរិក ប្រមូលទិន្នន័យរបស់ជនជាតិអាមេរិក ចំនួនរាប់លាននាក់ ក្នុងរាល់នាទី ជារៀងរាល់ថ្ងៃ សឹមផ្ញើទិន្នន័យទាំងនេះ ទៅក្រុងប៉េកាំងវិញ ។” ពិបាកនឹកស្មានដល់ថា “សម្តីដែលគួរឱ្យភ្ញាក់ផ្អើល”នេះ គឺចេញពីមាត់របស់លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ។
ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ ដែលទទួល បន្ទុកធុរកិច្ច របស់មហាអំណាចតែមួយគត់ លើពិភពលោក លោកស្រី Gina Raimondo ធ្លាប់បានសិក្សា នៅសកលវិទ្យាល័យ ល្បីឈ្មោះដូចជា សកលវិទ្យាល័យ Yale សកលវិទ្យាល័យ Oxford និងសកលវិទ្យាល័យ Harvard ជាដើម ។ បច្ចុប្បន្ននេះ តើលោកស្រីប្រឌិតពាក្យ សម្តី ដែលគួរឱ្យភ្ញាក់ផ្អើលបែបនេះ គឺមិនយល់ពីសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ឬក៏ធ្វើជាល្ងង់?
អ្វីដែលកាន់តែ គួរឱ្យអស់ សំណើចនោះគឺ សម្តីដ៏ល្ងង់ខ្លៅនេះ ក៏បានបង្ហាញ ពីចំណុចខ្សោយរបស់ខ្លួនដែរ ។ ដូចប្រសាសន៍ របស់អ្នកនាំពាក្យ ក្រសួងការបរទេសចិន ដែលបានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមបរទេសថា តើពាក្យសម្តីរបស់លោកស្រី Gina Raimondo នេះគឺនិយាយបញ្ឆិតបញ្ឆៀងថា ទូរស័ព្ទដៃ iPhone រថយន្ត Tesla រហូតដល់យន្តហោះ Boeing ជាដើម សុទ្ធតែកំពុងផ្ញើទិន្នន័យ សម្ងាត់ទៅសហរដ្ឋអាមេរិកវិញ?
បើនិយាយដោយសត្យានុម័ត ដោយសារសហរដ្ឋអាមេរិក ហូតពន្ធគយតម្លៃខ្ពស់ ចំពោះរថយន្តប្រទេសចិន ដូច្នេះ គឺកម្រឃើញរថយន្តដើរ ដោយថាមពលថ្មីរបស់ចិន នៅតាមដងវិថីអាមេរិកណាស់ ។ ប៉ុន្តែ អ្នកនយោបាយអាមេរិកមួយចំនួន ដែលតែងតែចង់បង្ករឿងហេតុបានយល់ឃើញថា ប្រការនេះមិនគ្រប់គ្រាន់ទេ ។ កាលពីខែធ្នូឆ្នាំ២០២៣ ភាគីអាមេរិក បានប្រកាសថា ប្រសិនបើរថយន្តអគ្គិសនី ដែលផលិតដោយ សហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ប្រើប្រាស់គ្រឿងបន្លាស់ ដែលផលិតនិងរៀបចំដោយប្រទេសចិនជាដើម នោះ នឹងមិនអាចរួចពន្ធទេ ។ នៅចុងខែកុម្ភៈឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបាន ចេញផ្សាយសេចក្តី ប្រកាសថា នឹងធ្វើអ្វីដែលហៅថា “ការត្រួតពិនិត្យហានិភ័យសន្តិសុខជាតិ ”ចំពោះរថយន្តបណ្តាញ អ៊ីនធើណេតដែលផលិត ដោយប្រទេសចិន ។
បើមើលពីរឿងមួយចំនួនទាំងនេះអាចឃើញថា ពាក្យសម្តីរបស់លោកស្រី Gina Raimondo ក៏មិនត្រឹមតែជា “សម្តីគួរឱ្យភ្ញាក់ផ្អើល”ប៉ុណ្ណោះទេ ។
នៅឆ្នាំ២០២៣ បរិមាណនាំចេញរថយន្តថាមពលថ្មីរបស់ចិនបានឡើងដល់១លាន២សែន៣ពាន់គ្រឿង ដែលកើនឡើងជិត៨០ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នាឆ្នាំទៅមិញ ។ ក្នុងនាមជាព្រឹត្តិការណ៍ជា “និមិត្តសញ្ញា”ក្នុងអាជីវកម្ម បរិមាណលក់រថយន្តអគ្គិសនី នៅត្រីមាសទីបួនឆ្នាំ២០២៣ នៃក្រុមហ៊ុនផលិតរថយន្ត BYD របស់ចិនគឺច្រើនជាងក្រុមហ៊ុន Tesla របស់អាមេរិក ដែលជាប់លំដាប់ថ្នាក់ទីមួយ លើទូទាំងពិភពលោក ជាលើកដំបូង ។ នេះគឺនាំឱ្យមនុស្សមួយចំនួនរបស់អាមេរិក “ព្រួយបារម្ភយ៉ាងខ្លាំង” ។ លោកស្រី Gina Raimondo ផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ ក្នុងគោលបំណងសំខាន់ ដើម្បីបំភាន់ដល់មតិសាធារណៈនិង ញាក់ខ្សែបញ្ជាពីក្រោយក្តីបំណងប្រជាជន សម្រាប់ការដាក់ចេញ គោលនយោបាយ ការពារនិយមពាក់ព័ន្ធរបស់អាមេរិក ។
ក្នុងបរិបទបច្ចុប្បន្ននៃការធ្វើសកលភាវូបនីយ កម្មសេដ្ឋកិច្ច ការប្រកួតប្រជែងដោយសេរីជាក្បួនខ្នាតជាមូលដ្ឋាន “យើងមិនអាចឃា្លតពីគេ ហើយគេក៏មិនអាចឃ្លាតពីយើងដែរ ”នេះគឺជាប្រក្រតីភាពថ្មីដែលប្រទេសនានាមានទំនាក់ទំនងដ៏ជិតស្និទ្ធខាងសេដ្ឋកិច្ច ។ បើបង្ខំឱ្យ “ផ្តាច់ទំនាក់ទំនង” នោះ មិនត្រឹមតែនឹងនាំឱ្យ ផលិតផល រថយន្តក្នុង ទីផ្សារអាមេរិក មានតម្លៃកាន់តែខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងបង្អង់ល្បឿន នៃដំណើរធ្វើបរិវត្តកម្មពី រថយន្តប្រើសាំងទៅរថយន្តអគ្គិសនីរបស់សង្គមអាមេរិកផងដែរ ។ ដូច្នេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានលើកឡើងថា “យល់ច្បាស់ពីការពិតជាក់ស្តែងទៅ! បច្ចុប្បន្ននេះ សឹងតែ មិនអាចចៀស ពីប្រទេសចិនបាននោះទេ” ។
ការគាបសង្កត់ ទៅលើគេមិនអាចនាំឱ្យខ្លួនឯងខ្លាំងក្លាទេ ។ លោកស្រី Gina Raimondo ធ្វើការងារជាក់ស្តែងកាន់តែច្រើន វាល្អជាងប្រឌិត “ពាក្យសម្តីគួរឱ្យភ្ញាក់ផ្អើល” ដើម្បីដាក់ចេញវិធានការជាក់ស្តែង ក្នុងការលើកកម្ពស់កម្លាំងប្រកួតប្រជែង នៃឧស្សាហកម្មរថយន្តរបស់អាមេរិក ៕