គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកការដឹកជញ្ជូនឧស្ម័នពីប្រទេសរុស្ស៊ី ប្រសិនបើមានការស្នើសុំពីបណ្តាប្រទេសនៃសហភាពអឺរ៉ុប។
លោក Shmyhal បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រសិនបើបណ្តាប្រទេសអ៊ឺរ៉ុបដើរតួជាសម្ព័ន្ធ ឬដៃគូអឺរ៉ុបណាមួយនឹងដើរតួជាប្រទេសឆ្លងកាត់ សម្រាប់ឧស្ម័នរបស់ពួកគេ យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាកម្មបែបនេះ” ។
លោក Shmyhal បានលើកឡើងថា ប្រទេសអ៊ុយក្រែន អាចបិទកិច្ចព្រមព្រៀងលើការដឹកជញ្ជូនឧស្ម័នជាមួយគណៈកម្មការអឺរ៉ុប ឬក្រុមនៃបណ្តាប្រទេសអ៊ឺរ៉ុប ដែលចាប់អារម្មណ៍ក្នុងការថែរក្សាការដឹកជញ្ជូនឧស្ម័ន។
លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនបន្តកុងត្រាបញ្ជូនឧស្ម័នដែលមានស្រាប់ ឬចុះកុងត្រាថ្មីជាមួយរុស្ស៊ីឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Naftogaz និងក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នកាលពីខែធ្នូ ឆ្នាំ២០១៩។ កិច្ចសន្យានេះសន្មតថាអ៊ុយក្រែននឹងបញ្ជូនឧស្ម័នរុស្ស៊ីចំនួន ៤០ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំក្នុងអំឡុងពេល ឆ្នាំ២០២១-២០២៤៕ ប្រែសម្រួល ឈូក បូរ៉ា