ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា មួយរូប របស់ថៃថា លោកស្រី យី​ង​ឡាក់ មិនអាចមានវាសនាដូចលោក ថាក់ស៊ីនឡើយ ប្រសិនចូលមកដល់ស្រុកថៃ

រូបភាព៖The nation

បរទេស៖ សមាជិកព្រឹទ្ធសភាមួយរូប របស់ថៃ បានព្រមានថា ប្រព័ន្ធតុលាការរបស់ប្រទេសថៃ នឹងប្រឈមមុខនឹង “វិបត្តិទំនុកចិត្ត” ប្រសិនបើអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានអនុញ្ញាត ឱ្យវិលត្រឡប់មកប្រទេសវិញ នៅពេលនេះ ដែលឧបសគ្គផ្លូវច្បាប់ ចុងក្រោយត្រូវបានដកចេញ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រឹទ្ធសមាជិក គឺលោក Somchai Swangkarn បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា លោកស្រី យីងឡាក់ប អាចត្រឡប់មកប្រទេសថៃវិញ នៅពេលដែលលោកស្រីចង់ ហើយប្រជាជននឹងសុខចិត្ត អភ័យទោសឱ្យលោកស្រី។ ប៉ុន្ដែយ៉ាងណាក៏ដោយ លោក Swangkarn បាននិយាយថា តុលាការនឹងប្រឈមមុខនឹង “វិបត្តិទំនុកចិត្ត” ប្រសិនបើតុលាការ បានចាត់វិធានការពិសេស ណាមួយ ដូចដែលខ្លួនបានធ្វើជាមួយលោក ថាក់ស៊ីន ដែលជាបងប្រុសរបស់លោកស្រី យីងឡាក់ ។

លោកថាក់ស៊ីន មិនចាំបាច់ចំណាយពេល សូម្បីមួយយប់ នៅក្នុងការឃុំឃាំងឡើយ ខណៈដែលលោកគឺត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យទូទៅប៉ូលីស ដោយសារជំងឺមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីជាប់គុកត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ បន្ទាប់មកការកាត់ទោសរបស់លោក គឺត្រូវបានកាត់បន្ថយពី៨ឆ្នាំមកត្រឹមមួយវិញ ហើយលោកត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំរយៈពេល ១៨០ថ្ងៃក្រោយមក មិនត្រឹមតែដោយសារតែគាត់ ស្ថិតក្នុងនាមជាប់ពន្ធនាគារមួយភាគបី នៃទោសរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែលោក មានវ័យចំណាស់ និងទន់ខ្សោយផងដែរ។

ទោះ​យ៉ាង​ណា សមាជិក​ព្រឹទ្ធសភា​រូប​នេះ ​បាន​និយាយ​ថា លោកស្រី យីងឡាក់ នឹង​មិន​មាន​សិទ្ធិ​នៅ​ក្រៅ​ឃុំ​នោះទេ ដោយសារ​លោកស្រីនៅ​ក្មេង និង​មាន​សុខភាព​ល្អ។

លោកស្រី យីងឡាក់ នៅតែត្រូវជាប់ពន្ធនាគារ រយៈពេលប្រាំឆ្នាំ បើទោះបីជាលោកស្រីបានរួចទោស ក្នុងសំណុំរឿងចំនួនពីរក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top