បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមាន
ប្រឆាំងនឹងការដក ហូតទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលបង្កកដោយអះអាងថា ទង្វើបែបនេះនឹងរំលោភ
លើច្បាប់អន្តរជាតិ និងធ្វើឱ្យ អឺរ៉ុបចុះខ្សោយ។
គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បាននិងកំពុង ជំរុញឱ្យមានសកម្មភាព រឹបអូស យកការកាន់កាប់នោះ ហើយប្រើប្រាស់វា ដើម្បីផ្តល់មូលនិធិដល់ រដ្ឋាភិបាលអ៊ុយក្រែនទៀតផង។
កន្លងមកលោកខាងលិច បានបង្កកទ្រព្យសម្បត្តិប្រហែល៣០០ ពាន់លានដុល្លារដែលជាកម្មសិទ្ធិ
របស់ធនាគារកណ្តាលរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះអ៊ុយក្រែន។
ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីឆេក Petr Pavel នៅទីក្រុង
Prague កាលពីថ្ងៃអង្គារ លោក Macron បានគូសបញ្ជាក់អំពីការគាំទ្ររបស់គាត់ចំពោះ
សំណើរបស់គណៈកម្មការអឺរ៉ុបចំពោះប្រាក់ចំណេញពន្ធដែលបានមកពីការវិនិយោគឡើងវិញនៃ
មូលនិធិ ប៉ុន្តែទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថា ទ្រព្យសកម្មស្នូលទាំងនោះគួរនៅតែមិន
ត្រូវបានប៉ះពាល់នោះទេ ៕
ប្រែសម្រួល៖ស៊ុនលី