ព័ត៌មានអន្តរជាតិ

លោក Putin ៖ រុស្សីបច្ចុប្បន្នក្លាយ ជាប្រទេសនាំចេញ កសិកម្មធំបំផុតទី៤ លើពិភពលោក

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
និយាយក្នុងពេលជួបជា មួយកសិកររុស្ស៊ីថា ឥឡូវនេះប្រទេសរុស្ស៊ីគឺ ជាប្រទេសនាំចេញកសិផល ដ៏សំខាន់មួយ នៅក្នុងពិភពលោក ។

កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី បានមកដល់តំបន់ Stavropol ភាគខាងត្បូង នៃប្រទេសរុស្ស៊ី
ដែលជាកន្លែង ដែលលោកបាន ជួបជាមួយបុគ្គលិក នៃអគារផ្ទះកញ្ចក់ Solnechny Dar នៃក្រុមហ៊ុន Eco-Culture កសិ-ឧស្សាហកម្ម។

លោកPutinបាននិយាយថា៖ យើងបានក្លាយជាប្រទេសទី៤ នៅលើពិភពលោក ទាក់ទងនឹងការនាំ
ចេញផលិតផលកសិកម្ម ហើយជាប្រទេសទីមួយ ក្នុងពិភពលោកទាក់ទង នឹងការនាំចេញស្រូវសាឡីផងដែរ។

លោកប្រធានាធិបតី ក៏បានកត់សម្គាល់ដែរថា ប្រាក់ចំណូលពីការនាំចេញបែបនេះ នៅលើទីផ្សារពិភពលោកមានចំនួន៤៣,៥ ពាន់លានដុល្លារ ហើយអះអាងទៀតថា រុស្សី​ក៏​ជា​ប្រទេសនាំមុខគេ ​មួយ​ក្នុង​ចំណោម​អ្នក​
​ផលិត​សាច់ដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top