ព័ត៌មានអន្តរជាតិ

មន្ត្រីចារកម្មកំពូល របស់រុស្សី អះអាងថា អង់គ្លេសនិងអាមេរិក គឺជាអ្នកបំផ្ទុះបំពង់ Nord Stream

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ គឺជាអ្នកនៅពីក្រោយការផ្ទុះដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ទាំងពីរ ដែលនេះគឺជាការលើកឡើង ដោយប្រធាននៃទីភ្នា់ងារស៊ើបការណ៍សម្ងាត់បរទេស (SVR) របស់រុស្ស៊ី លោក Sergey Naryshkin ។

បំពង់បង្ហូរហ្គាសដែលជាតំណភ្ជាប់ ថាមពលដែលត្រូវបានសាងសង់ឡើង ដើម្បីនាំយកឧស្ម័នធម្មជាតិ របស់រុស្ស៊ីដោយផ្ទាល់ទៅកាន់ប្រទេសអាល្លឺម៉ង់ ត្រូវបានបំផ្លាញ ដោយក្រុមមិនស្គាល់មុខ នៅក្នុងការផ្ទុះជាបន្តបន្ទាប់នៅក្នុង ខែកញ្ញាឆ្នាំ២០២២។

អាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែត ដែលចែករំលែកតំបន់សេដ្ឋកិច្ចក្នុងតំបន់នោះ បានបើកការស៊ើបអង្កេត ដាច់ដោយឡែកពីគ្នា បន្ទាប់ពីបរាជ័យក្នុងការ យល់ព្រមលើកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាហើយ ទោះជាយ៉ាងណាក៏ដោយ កាលពីខែមុនរដ្ឋាភិបាល ទីក្រុង Stockholm និងបន្ទាប់មកទីក្រុង Copenhagen បានបិទសំណុំរឿងរបស់ពួកគេ។

ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin និងមន្ត្រីជាន់ខ្ពស់ នៅទីក្រុងមូស្គូ ធ្លាប់បានចោទ ប្រកាន់ថា សហរដ្ឋអាមេរិក មានផលប្រយោជន៍ ច្រើនជាងគេ ពីការបំផ្លិចបំផ្លាញ ហើយបាន ចង្អុលបង្ហាញពីការប្រឆាំង សាធារណៈរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការសាងសង់បំពង់បង្ហូរប្រេង នេះផងដែរខណៈដែល ទីក្រុងមូស្គូក៏បានចោទប្រកាន់ លោកខាងលិចថា បានបិទជញ្ជាំងការស៊ើបអង្កេតនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top