បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នឹងមិនអាចទទួល បានជ័យជំនះទេ
ប្រសិនបើការ បោះឆ្នោតមួយ ត្រូវបានធ្វើឡើង នាពេលនេះ នេះបើយោងតាមការស្ទង់មតិមួយ ដែលត្រូវបាន
ផ្សព្វផ្សាយជា សាធារណៈកាលពីថ្ងៃអង្គារ។
រដ្ឋាភិបាលអ៊ុយក្រែន បានពន្យារពេលការបោះឆ្នោត ទាំងអស់ សម្រាប់រយៈពេល នៃជម្លោះជាមួយរុស្ស៊ី
ប៉ុន្តែបើយោង តាមការការស្ទង់មតិ ដែលធ្វើឡើងដោយអ្នកស្ទង់មតិ អ៊ុយក្រែន SOCIS បានបង្ហាញ
និងត្រូវបានយកមកចេញផ្សាយ ដោយ RT បានសរសេរថាលោក Zelensky កំពុងតាមពីក្រោយគេ
ក្នុងជុំទី១ទៅឲ្យឧត្តមសេនីយ Valery Zaluzhny ដែលត្រូវបានបណ្តេញ ចេញនាពេលថ្មីៗនេះ។
ការស្ទង់មតិរបស់ SOCIS បានបង្ហាញថា Zaluzhny ទទួលបានសម្លេងគាំទ្រ ដល់ទៅ៤១ភាគរយ
នៃការបោះឆ្នោតនៅក្នុងជុំទីមួយ នឹងទៅ៦៧,៥ភាគរយ នៅក្នុងការបោះឆ្នោត ខណៈដែលអ្នកកាន់តំណែង
នឹងទទួលបានត្រឹមតែ ២៣,៧ភាគរយដំបូង និងមិនលើសពី៣២,៥ភាគរយឡើយនៅក្នុងជុំទីពីរ។
ដោយឡែកផងដែរ ក្រុមអ្នកបោះឆ្នោត បាននិយាយថា អតីតប្រធានាធិបតី Pyotr Poroshenko
នឹងទទួលបានត្រឹមតែ ៦,៤ភាគរយនៃការបោះឆ្នោតក្នុងជុំទីមួយ ខណៈដែលអតីត ប្រធានសភាអ៊ុយក្រែន
លោក Dmitry Razumov នឹងទទួលបានត្រឹមតែ ៥,៦ភាគរយប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
