ព័ត៌មានអន្តរជាតិ

រុស្សីចោទប្រកាន់លោកខាងលិច អំពីការវាយប្រហារ លើប្រព័ន្ធបោះឆ្នោត

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកការទូតជាន់ខ្ពស់ នៅក្រសួង ការបរទេសរុស្ស៊ី
បាននិយាយថា ប្រទេសលោកខាងលិច ជាច្រើនបានបើកការវាយប្រហារ តាមអ៊ីនធឺណេត ទ្រង់ទ្រាយ
ធំប្រឆាំងនឹង ហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី មុនការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ។

ឯកអគ្គរដ្ឋទូត Gennady Askaldovich បានប្រកាសដូច្នេះ នៅក្នុងសម័យប្រជុំកាល ពីថ្ងៃអង្គារ
នៃគណៈកម្មាធិការក្រុមប្រឹក្សា សហព័ន្ធសម្រាប់ការការពារ អធិបតេយ្យភាពរដ្ឋ និងទប់ស្កាត់ការជ្រៀត
ជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុង របស់រុស្ស៊ី។

លោក Askaldovich បាននិយាយថា ៖ ការវាយប្រហារ តាមអ៊ីនធឺណិត ដ៏ធំកំពុងត្រូវបានអនុវត្ត
និងរៀបចំដោយ ក្រុមលោកខាងលិច និងពួក Hacker មកពីប្រទេសផ្សេងៗគ្នា។

បន្ថែមពីលើនេះ ក្រសួងការបរទេស ឥឡូវនេះបានត្រៀមលក្ខណៈទាំងស្រុង ដើម្បីធ្វើការបោះឆ្នោត
អវត្តមាននៅក្រៅប្រទេស នេះបើយោងតាម ​​Askaldovich។

ការបោះឆ្នោតប្រធានាធិបតី ដំបូងគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៧ខែមីនាឆ្នាំនេះ ប៉ុន្តែគណៈកម្មាធិការ
រៀបចំការបោះឆ្នោតកណ្តាល បានបញ្ចប់ដោយសម្រេច ពន្យារពេលការបោះឆ្នោត ដល់បីថ្ងៃ ដោយចាប់ផ្តើម
នៅថ្ងៃទី១៥ខែមីនា ៕

ប្រែសម្រួល៖ស៊ុនលី

To Top