ព័ត៌មានអន្តរជាតិ

Update៖ ផ្ទុះកក្រើក នៅរោងចក្រថាមពល នៅរុស្ស៊ី បណ្តាលឲ្យរបួស១៨នាក់

By Current Time

ម៉ូស្គូ៖ អាជ្ញាធរក្នុងតំបន់ឲ្យដឹងថា មនុស្សចំនួន១៨នាក់បានរងរបួសនៅក្នុងពេលផ្ទុះមួយដែលបានធ្វើឱ្យកក្រើករោងចក្រ កម្តៅ និងថាមពលរួមបញ្ចូលគ្នា ហៅកាត់ថា (CHPP) នៅទីក្រុង Shagonar នៃសាធារណរដ្ឋ Tuva របស់ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធ ។

លោក Vladislav Khovalyg ប្រមុខនៃសាធារណរដ្ឋ Tuva ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ថា “នៅពេលនេះមនុស្សចំនួន១៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ក្នុងចំណោមអ្នកទាំងនេះមាន៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ អ្នករងរបួសទាំងអស់កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Kyzyl” ។

យោងតាមសារព័ត៌មាន TASS បានរាយការណ៍មកថា នៅក្នុងរោងចក្រ CHPP មានមនុស្សសរុបចំនួន២១នាក់ធ្វើការនៅពេលមានការផ្ទុះ ។ ប្រតិបត្តិការស្វែងរកបច្ចុប្បន្នកំពុងដំណើរការដើម្បីកំណត់ទីតាំងបុគ្គល៣នាក់ដែលនៅសេសសល់ ។

ការផ្ទុះនេះត្រូវបានបង្អាក់នៅត្រង់ចំណុចផ្គត់ផ្គង់ឥន្ធនៈជាមួយធុងខ្សែក្រវាត់មួយនៅក្នុងអគារបន្ទប់ឡចំហាយទឹក ។ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារ TASS បានដកស្រង់សំដីរបស់ក្រសួងស្ថានការណ៍គ្រាអាសន្នក្នុងតំបន់ដែលបានឲ្យដឹងថា ឡចំហាយនៅតែនៅដដែល ហើយភ្លើងត្រូវបានគ្រប់គ្រងក្នុងផ្ទៃដី៥០ម៉ែត្រការ៉េ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top