សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន មជ្ឈឹមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ កាលពីថ្ងៃអង្គារថា កូរ៉េខាងជើងបានថ្កោលទោស យ៉ាងដាច់អហង្ការចំពោះសមយុទ្ធយោធា រួមទ្រង់ទ្រាយធំ ហៅថា Freedom Shield ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយលើកឡើងថា វានឹងបង្កើនភាពមិនអាចទាយ ទុកជាមុនបាន នៃស្ថានការណ៍នៅលើ ឧបទ្វីបកូរ៉េ ។
ទីភ្នាក់ងារ KCNA បានដកស្រង់សម្តីអ្នកនាំពាក្យ របស់ក្រសួងការពារជាតិ កូរ៉េខាងជើងថា ល្បែងសង្រ្គាមនានិទាឃរដូវ ប្រចាំឆ្នាំ រួមមានផែនការសម្រាប់ សមយុទ្ធចល័តក្រៅ ដែលបង្កើនចំនួនទ្វេដងកាលពីឆ្នាំមុន ហើយសូម្បីតែកងកម្លាំង ប្រដាប់អាវុធ នៃប្រទេសរណបចំនួន១១ស្ថិតនៅក្រោមអ្វីដែលគេហៅថា “បញ្ជាការអង្គការសហប្រជាជាតិ” ដោយគ្មានហេតុផលសម្រាប់អត្ថិភាពត្រូវបានប្រមូលផ្តុំគ្នា ។
សេចក្តីថ្លែងការណ៍ចេញ ដោយក្រសួងខាងលើ បានដាក់ថា “សមយុទ្ធសង្រ្គាមទ្រង់ទ្រាយធំ ដែលរៀបចំឡើងដោយ រដ្ឋអាវុធនុយក្លេអ៊ែរដ៏ធំបំផុត របស់ពិភពលោក និងរដ្ឋរណបជាង១០ប្រឆាំង នឹងរដ្ឋមួយនៅឧបទ្វីបកូរ៉េ ដែលសង្រ្គាមនុយក្លេអ៊ែរអាចនឹងត្រូវបានបញ្ឆេះឡើង សូម្បីតែផ្កាភ្លើងមួយ មិនអាចត្រូវបានគេហៅថា “ការពារ” ។
ក្រសួងការពារជាតិកូរ៉េខាងជើង បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសមយុទ្ធយោធា ដែលមិនប្រុងប្រយ័ត្ន របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចំពោះការគំរាមកំហែងយោធារបស់ពួកគេចំពោះរដ្ឋអធិបតេយ្យ និងប៉ុនប៉ងឈ្លានពាន ហើយបានព្រមានយ៉ាងធ្ងន់ធ្ងរឱ្យបញ្ឈប់សកម្មភាពដែលបង្កឱ្យមានការបង្កហេតុ និងអស្ថិរភាពបន្ថែមទៀត ។
អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាដ៏សំខាន់កាលពីថ្ងៃចន្ទ ដែលនឹងមានរយៈពេល១១ថ្ងៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា