ព័ត៌មានអន្តរជាតិ

លោក Putin ៖ សន្តិសុខ នៅក្បែរទីតាំង នុយក្លេអ៊ែរ ទាំងអស់ គឺជាការងារអទិភាព របស់ទីក្រុងមូស្គូ

Sputnik

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើជាម្ចាស់ផ្ទះ ទទួលប្រធានទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ ដែលហៅកាត់ថា IAEA គឺលោក Rafael Grossi នៅទីក្រុងរមណីយដ្ឋាន Sochi កាលពីថ្ងៃពុធ ។

ជំនួបដែលត្រូវបានចូលរួមផងដែរ ដោយលោក Aleksey Likhachev ប្រធានទីភ្នាក់ងារថាមពលបរមាណូ Rosatom របស់រុស្ស៊ី ជាមួយនឹង ការពិភាក្សាផ្តោត លើស្ថានភាពនៅ រោងចក្រថា មពលនុយក្លេអ៊ែរ Zaporozhye ដែលធំជាងគេនៅអឺរ៉ុប ហើយអ្នកទាំងបី ក៏បានពិភាក្សាគ្នា អំពីបញ្ហា សកលទាក់ទង នឹងថាមពលនុយ
ក្លេអ៊ែរនិងបញ្ហាមួយ ចំនួនផ្សេងទៀតដែរ ។

រដ្ឋភិបាលទីក្រុងមូស្គូកំពុងធ្វើការយ៉ាងសកម្ម ជាមួយនឹងអ្នកឃ្លាំមើលអង្គការ សហប្រជាជាតិ លោក Putin បានប្រាប់ Grossi ដោយសង្កត់ធ្ងន់ថា ប្រទេសនេះនៅ តែជាមេដឹកនាំពិភពលោក ដែលគ្មានជម្លោះ នៅក្នុងវិស័យនេះដដែល។

លោក Putin​បានបន្ថែមថា៖យើងមិនត្រឹមតែប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែជំរុញថាមពល នុយក្លេអ៊ែរយ៉ាងសកម្ម ហើយចាត់ទុកវាជាទម្រង់ ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយ យើង​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ នៃ​កន្លែង​នុយក្លេអ៊ែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top