កាលពីថ្ងៃទី៥ខែមីនា ហ្វីលីពីន បានបំពានចូលលំហសមុទ្រ ក្បែរថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនម្តងទៀត ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់ ឱ្យនាវាចម្បាំង ដែលទុកចោល ដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ។ ក្នុងវីដេអូដែលភាគីចិន បានចេញផ្សាយ អ្នកផងទាំងពួង អាចឃើញច្បាស់ថា នាវាឆ្មាំសមុទ្រលេខ ៤៤០៧ របស់ភាគីហ្វីលីពីន មិនអើពើនឹងការព្រមានម្តង ហើយម្តងទៀតរបស់ភាគីចិន ទៅខិតជិតនិងបំបុក នាវាឆ្មាំសមុទ្រលេខ ២១៥៥៥ របស់ចិន ដែលកំពុងអនុវត្ត ច្បាប់ជាប្រក្រតី ដែលបណ្តាលឱ្យកើតមាន ការកកិតក្នុងកម្រិតស្រាល ។ ឆ្មាំសមុទ្រចិន បានធ្វើប្រតិបត្តិការ ដោយវិជ្ជាជីវៈ រក្សាការអត់ធ្មត់ សមហេតុផល និងស្របច្បាប់នៅហ្នឹងកន្លែង ។
ដើម្បីសម្រេច បាននូវគោលបំណង ដែលចង់ទន្ទ្រានកាន់កាប់កោះនិងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ភាគីហ្វីលីពីនបានប្រើប្រាស់មធ្យោបាយ យ៉ាងហោច ណាស់ ចំនួនបី ៖
ទីមួយ ប្រឌិតរឿង ក្លែងក្លាយ ដើម្បីទម្លាក់ កំហុស ទៅលើភាគីចិន ។ ពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានចាត់បញ្ជូនទូក និងនាវាចម្បាំង បំពានចូលថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan របស់ចិន ជាញឹកញាប់ ដោយបង្ករឿងហេតុ ចំពោះប្រទេសចិនឥតឈប់ឈរ ។ ដើម្បីបញ្ឆោត សហគមន៍អន្តរជាតិ វាបានមួលបង្កាច់ វិធានការ គាំពារសិទ្ធិដ៏ សមហេតុផល និង ត្រឹមត្រូវរបស់ចិន ទៅជា “ការបណ្តេញ ដោយអំពើហិង្សា”និង “រំខាន ដល់អ្នកនេសាទ ហ្វីលីពីនធ្វើការ” ជាដើម ដើម្បីក្លែង ពុតជាជនរងគ្រោះ ។ បន្ទាប់ពីភាគីចិនប្រកាស វីដេអូអំពីសភាព ការណ៍នៅហ្នឹងកន្លែង ពិភពលោកក៏ កាន់តែឃើញ ច្បាស់ថា ប្រទេសធំឬ តូចមិនមែនជាស្តង់ដារ សម្រាប់វិនិច្ឆ័យអំពើល្អអាក្រក់ទេ ខុសនិងត្រូវគឺមិនអាចបំភ្លៃ បានទាំងស្រុងទេ ។
ទីពីរ បង្កអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ ដែលប៉ុនប៉ងបន្ថែមថ្នូរ នយោបាយក្នុង ការចរចាជាមួយចិន ។ កាលពីខែកុម្ភៈឆ្នាំនេះ ព្រឹទ្ធសភាហ្វីលីពីន បានអនុម័តអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រ” ដែលដាក់បញ្ចូលកោះ Huangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើន នៃប្រជុំកោះ Nansha ព្រមទាំងលំហសមុទ្រ ពាក់ព័ន្ធរបស់ចិន នៅក្នុងតំបន់សមុទ្រ របស់ហ្វីលីពីនដោយខុសច្បាប់ ក្នុងន័យប៉ុនប៉ងអនុវត្តការកាត់ក្តី ដោយខុសច្បាប់ក្នុងរឿង មជ្ឈត្តកម្មសមុទ្រចិន ខាងត្បូង តាមរយៈការតាក់តែងច្បាប់ក្នុងស្រុក ។
មូលហេតុសំខាន់ ដែលភាគីហ្វីលីពីន បានលើកឡើងគឺ កោះ Huangyan ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វីលីពីន ។ តែប្រការនេះវាគ្មានភស្តុតាង អ្វីទាល់តែសោះ ។ ដីគោកគ្រប់គ្រង សមុទ្រ វាគឺជាគោលការណ៍ជាមូលដ្ឋាន នៃច្បាប់សមុទ្រអន្តរជាតិ ។ យោងតាមការកំណត់ នៃ《អនុសញ្ញាច្បាប់ សមុទ្រ នៃអង្គការសហប្រជាជាតិ》 ប្រទេសតាមឆ្នេរសមុទ្រ អាចបង្កើតតំបន់សេដ្ឋកិច្ច ពិសេសចម្ងាយ ២០០ម៉ាយសមុទ្រ តែគ្មានសិទ្ធិបំផ្លាញ អធិបតេយ្យភាព ទឹកដីដែលមានស្រាប់ តាំងពីបូរាណកាលមក របស់ប្រទេសដទៃទៀតទេ ។
ទីបី ឃុបឃិតគ្នាជាមួយ ប្រទេសផ្សេងទៀត បង្កើតជាបក្សពួក ដើម្បីពង្រឹងអំណាចខ្លួនឯង ។ ចាប់ពីបានឡើង កាន់មុខតំណែង កាលពីខែមិថុនា ឆ្នាំ២០២២មក រដ្ឋាភិបាល ហ្វីលីពីនអាណត្តិថ្មី បានប្រាស្រ័យ ទាក់ទងជាញឹកញាប់ ជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យ ការទូតនិង ការពារសន្តិសុខ ។ មន្ត្រីជាន់ខ្ពស់ អាមេរិកអះអាងថា នឹងផ្តល់ការ ការពារខាងសន្តិសុខ ដល់ហ្វីលីពីនដោយ អនុលោមតាម 《អនុសញ្ញា ស្តីពីការការពាររួមគ្នា របស់អាមេរិកនិងហ្វីលីពីន》 ។ តាមការពិត នេះជានុយបញ្ឆោត ក្នុង គោលបំណង នាំឱ្យភាគីហ្វីលីពីន ក្លាយជាទ័ពស្រួច ក្នុងការធ្វើបដិបក្ខគ្នា ជាមួយនឹងចិន ដើម្បីញុះញង់ បំបែកបំបាក់ទំនាក់ទំនង រវាងចិន និងប្រទេសជិតខាង ។
សន្តិភាពនិង កិច្ចសហប្រតិបត្តិការ ជាសំឡេងរួម របស់ប្រទេសក្នុងតំបន់ ។ ភាគីហ្វីលីពីនគួរតែរក្សាភាពស្ងៀមស្ងាត់ ស្តាប់សំឡេងរបស់ពហុភាគីដែលបូករួមទាំងប្រទេសជិតខាង ។ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីលើកនេះថា “យើងជាប្រទេសឯករាជ្យមួយ មិនចង់ស្តាប់បង្គាប់របស់ប្រទេសធំណាមួយទេ យើងនិងប្រទេសចិន គ្មានបញ្ហាអីទេ ។”
ភាគីហ្វីលីពីនក៏កាន់តែត្រូវយល់ថា លើក្តារអុកយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ហ្វីលីពីនបានគ្រវីទង់ ជួយស្រែកបន្ទរដោយខ្លួនឯង ហាក់ដូចជាចូលក្នុងល្បែងស៊ីសងដែលចាក់ភ្នាល់អ្វីទាំងអស់ មួយលើក ។ មេរៀន ប្រវត្តិសាស្ត្របានបង្ហាញថា ចុងក្រោយកូនអុកនឹងក្លាយ ជាអុកដែលត្រូវគេបោះបង់ចោល ៕