ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជាក់ពីជំហរ នៃការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ

Sputnik

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើជីវិតប្រទេសនេះ រងហានិភ័យធ្ងន់ធ្ងរ ។ លោកបានបន្ថែមថា ការដាក់ពង្រាយបែបនេះត្រូវបានពិពណ៌នាថាជា “អាវុធលាគ្នា” នៅក្នុងគោលលទ្ធិរបស់ទីក្រុងម៉ូស្គូ ដែលគ្រប់គ្រង ការប្រើប្រាស់។

ឯកសារបានបញ្ជាក់ថា រុស្ស៊ីនឹងសងសឹកដោយអាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសនេះ ឬសម្ព័ន្ធមិត្តរបស់រុស្ស៊ី ត្រូវទទួលរងការវាយប្រហារលើកដំបូង។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីខែមិថុនាកន្លងទៅថា “មិនចាំបាច់” ក្នុងការប្រើអាវុធនុយក្លេអ៊ែរនោះទេ ខណៈពួកគេត្រូវបានន័យ យ៉ាងតឹងរ៉ឹងជាការរារាំង ។

ថ្លែងកាលពីថ្ងៃពុធ លោក Peskov បាននិយាយថា “ប្រសិនបើមានអ្វីមួយគំរាមកំហែងដល់អត្ថិភាពនៃប្រទេសរបស់យើង នោះអាវុធនុយក្លេអ៊ែរ នឹងត្រូវបានប្រើប្រាស់” ។ លោកបានសង្កត់ធ្ងន់ថា បើសិនជាប្រធានបទធ្ងន់ធ្ងរប៉ុណ្ណា នោះខ្លួនមិនអាចមើលស្រាលបានទេ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ប្រចាំឆ្នាំទៅកាន់សភាសហព័ន្ធកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានាធិបតីពូទីនបានរំលឹកអ្នកឈ្លានពានថា ការប៉ុនប៉ងពីមុនទាំងអស់ ដើម្បីវាយបំបាក់រុស្ស៊ី គឺបានបញ្ចប់ដោយបរាជ័យ ដោយព្រមានថា “ឥឡូវនេះផលវិបាក សម្រាប់ពួកឈ្លានពាន ដែលអាចនឹងមានសោកនាដកម្ម ជាងនេះទៅទៀត”។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីមានឃ្លាំង អាវុធនុយក្លេអ៊ែរដ៏ធំ ដែលស្ថិតក្នុងស្ថានភាព «ការត្រៀមខ្លួនពេញលេញសម្រាប់ ការដាក់ពង្រាយដែលត្រូវបានធានា»៕
ប្រែសម្រួលៈ ណៃ តុលា

To Top