បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron តាមសេចក្តីរាយការណ៍ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកទទួលស្គាល់គ្មានដែនកំណត់ឬ បន្ទាត់ក្រហម របស់រុស្ស៊ី នៅពេលនិយាយអំពីការ គាំទ្ររដ្ឋាភិបាលទីក្រុងគៀវដោយទាញការរិះគន់ ពីទីក្រុងម៉ូស្គូនិងក្រុមប្រឆាំងនៅក្នុងប្រទេសផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះលោក Macron បានហៅមេដឹកនាំបក្សប្រឆាំងទៅកាន់វិមាន Elysee ដើម្បីពិភាក្សា
អំពីការគាំទ្ររបស់បារាំងសម្រាប់អ៊ុយក្រែន នេះបើតាមប្រភពក្នុងស្រុក BFMTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍និង បន្ទាប់ពីការពិភាក្សាអស់ជាងបីម៉ោងដោយមិនមានការឯកភាពគ្នាត្រូវបានសម្រេចឡើយ។
យោងតាមប្រភពដដែលនោះ ប្រធានាធិបតីបាននិយាយថា លោកនឹងគោរពតាមគោលការណ៍គ្មានដែនកំណត់ក្នុងការជួយ ដល់រដ្ឋាភិបាលក្រុងគៀវ និងមិនចាត់ទុកថាជាការកើនឡើងនោះទេ ប៉ុន្តែជា ការឆ្លើយតបដោយសមាមាត្រ ដោយទីក្រុង ប៉ារីស ចំពោះសកម្មភាពរបស់ទីក្រុងមូស្គូ។
គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះគេមើលឃើញថាសេចក្តីថ្លែងការណ៍និងពាក្យសំដីរបស់លោក Macron កាន់តែមាន ភាពឆេវឆាវកាន់តែខ្លាំង ខណៈកងទ័ពរុស្ស៊ីបានបន្តរុញច្រានជនជាតិអ៊ុយក្រែនឲ្យត្រឡប់មកវិញ និងបំផ្លាញឧបករណ៍ ដែលផ្គត់ផ្គង់ដោយលោកខាងលិច៕ ប្រែសម្រួល៖ស៊ុនលី