កង់បេរ៉ា៖ អូស្ត្រាលី និងវៀតណាម បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេដោយការចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានថា អូស្ត្រាលី និងវៀតណាម បានបង្កើនទំនាក់ទំនងរបស់ពួកគេតាមរយៈការចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
លើសពីនេះទៀតលោក Albanese បានប្រកាសកិច្ចព្រមព្រៀងថ្មីរវាងអូស្ត្រាលី និងទីភ្នាក់ងារវិទ្យាសាស្ត្រ និងដែនសមុទ្ររបស់វៀតណាម ដើម្បីតាមដានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើបរិស្ថានសមុទ្រ និងការរៀបចំថ្មីដែលនឹងអនុញ្ញាតឱ្យកម្មករវៀតណាមចំនួន ១,០០០នាក់បំពេញការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្មរបស់អូស្ត្រាលី៕ ប្រែសម្រួល ឈូក បូរ៉ា