កាលពីថ្ងៃទី ៥ ខែមីនា ពេលអញ្ជើញចូលរួមការពិនិត្យ ពិភាក្សារបាយការណ៍ការងារ រដ្ឋាភិបាល នៃប្រិតភូតំណាង ប្រជាជនខេត្តជាំងស៊ូ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងថា “សិប្បករនៃមហាប្រទេស គឺជាមូលដ្ឋានគ្រឹះ នៃប្រជាជាតិចិន ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតឡើង យើងបានចាប់ផ្តើម ពីបាតដៃទទេ ធ្វើការបង្កបង្កើនផល ដោយខ្លួនឯង និងខិតខំតស៊ូ យ៉ាងលំបាក លំបិន ហេតុនេះហើយ យើងបានបង្កើតជាមូលដ្ឋាន នៃឧស្សាហកម្មកម្មន្ដសាល ដែលប្រកបដោយភាពឯករាជ្យនិងម្ចាស់ការ ។
បច្ចុប្បន្ននេះ ប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ នៃការធ្វើបរិវត្តកម្មពី”ការផលិតដោយប្រទេសចិន” ទៅកាន់”ការផលិតដោយតម្រិះប្រាជ្ញាចិន” ពី”ល្បឿនរបស់ចិន”ទៅកាន់”គុណភាពរបស់ចិន”និង ពី”ផលិតផលរបស់ចិន “ទៅកាន់”ម៉ាកយីហោរបស់ចិន” ហើយត្រូវខិតខំប្រឹងប្រែង ផ្សព្វផ្សាយស្មារតីវិជ្ជាជីវៈ នៃសិប្បករនិងបណ្តុះបណ្តាល យ៉ាងម៉ត់ចត់នូវសិប្បករ មហាប្រទេសកាន់តែច្រើន ៕