សេអ៊ូល៖ ក្រសួងដឹកជញ្ជូនបានឲ្យដឹងថ្ងៃនៅព្រហស្បតិ៍នេះថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងបរទេសចំនួន៤ នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងធ្វើការប្រមូលរថយន្តមកវិញ ដោយស្ម័គ្រចិត្តប្រហែល ៦៩.០០០គ្រឿង ដោយសារមានបញ្ហាក្នុងការផលិត ។
ក្រុមហ៊ុន Hyundai Motor នឹងប្រមូលរថយន្តចំនួន ២២.៨០៣គ្រឿង នៃម៉ូដែល៣ផ្សេងគ្នា រួមទាំង EQ900 សម្រាប់ភាពធន់មិនល្អនៅក្នុង បំពង់ផ្គត់ផ្គង់ប្រេងម៉ាស៊ីន ក៏ដូចជារថយន្ត Porter II ចំនួន១៣.៤៥៧គ្រឿង ដើម្បីជួសជុលការរចនារនាំងមិនល្អ នៅក្នុងខ្សែក្រវាត់ដ្រាយម៉ាស៊ីន ។ នេះបើយោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានឲ្យដឹងដូច្នេះ ។
ក្រុមហ៊ុន Kia Corp នឹងប្រមូលមកវិញនូវរថយន្តចំនួន ១១.៥៦៩គ្រឿងនៃម៉ូដែល២ រួមទាំង K9 ដោយសារតែកង្វះភាពធន់ នៅក្នុងបំពង់ផ្គត់ផ្គង់ប្រេងម៉ាស៊ីន ក៏ដូចជា Bongo III ចំនួន៧.៦៥៣គ្រឿងសម្រាប់ការរចនាប៊ូឡុង ដែលមានបញ្ហានៅក្នុងខ្សែក្រវាត់ដ្រាយម៉ាស៊ីន ។
ក្រុមហ៊ុន BMW Korea នឹងប្រមូលរថយន្តចំនួន ១២.៦០៧គ្រឿង នៃ៣៤ម៉ូដែលដូចជា BMW X7 xDrive40i ដើម្បីជួសជុលកំហុសក្នុងការ ផលិតនៅក្នុងប្រព័ន្ធហ្វ្រាំងតែមួយ ខណៈដែលក្រុមហ៊ុន Stellantis Korea នឹងជួសជុលកំហុសផ្នែកទន់នៃ ម៉ាស៊ីនកម្តៅទឹកត្រជាក់ផ្អែកខាងលើចំនួន ៩៥៥គ្រឿងនៃម៉ូដែល២ រួមទាំង Jeep Wrangler PHEV ។
ម្ចាស់យានជំនិះអាចមកពិនិត្យមើល នៅមជ្ឈមណ្ឌលជួសជុល និងសេវាកម្មដើម្បីជំនួសផ្នែកដែល មានបញ្ហាដោយមិនគិតថ្លៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា