បរទេស ៖ យោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Strana បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពមួយ នៅក្នុងការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កំពុងពិចារណាអំពីការបណ្តេញ រដ្ឋមន្ត្រីការបរទេស Dmitry Kuleba ចេញពីតំណែង ។
លោកKuleba អាយុ៤២ឆ្នាំ បានបំពេញការងារធ្វើជារដ្ឋមន្ត្រីការបរទេស តាំងពីខែមីនាឆ្នាំ ២០២០ ហើយ មុននោះគាត់ធ្លាប់ធ្វើការងារ ជាឧបនាយករដ្ឋមន្ត្រី សម្រាប់សមាហរណកម្មអឺរ៉ូ – អាត្លង់ទិក និងជាបេសកជន របស់អ៊ុយក្រែន ប្រចាំក្រុមប្រឹក្សាអឺរ៉ុបទៀតផង។
កាលពីថ្ងៃព្រហស្បតិ៍ លោក Zelensky បានប្រកាសថា លោកកំពុងតែងតាំងឧត្តមសេនីយ Valery Zaluzhny ដែលជាអតីតមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ជាឯកអគ្គរដ្ឋទូតថ្មីរបស់ អ៊ុយក្រែន ប្រចាំទីក្រុង ឡុងដ៍ហើយការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្រោយពេល កាលពីខែកក្កដាឆ្នាំមុន នៅពេលដែល Zelensky បានបណ្តេញ ឯកអគ្គរដ្ឋទូត Vadim Pristayko ដោយសារតែការរិះគន់ អាកប្បកិរិយារបស់គាត់ នៅឯកិច្ចប្រជុំកំពូលរបស់ណាតូ ។
យោងតាមប្រភពដដែល Strana បានសរសេរថា ៖ បេក្ខជនដែលទំនងបំផុត សម្រាប់រដ្ឋមន្ត្រីការបរទេសថ្មីគឺ Igor Zhovkva ដែលជាអនុប្រធានបុគ្គលិករបស់ Zelensky ដែលមើលការខុសត្រូវ គោលនយោបាយការបរទេស នៅការិយាល័យប្រធានាធិបតី និងអនុប្រធានបច្ចុប្បន្នរបស់ Kuleba គឺ Andrey Melnik អតីតឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសអាល្លឺម៉ង់៕
ប្រែសម្រួល៖ស៊ុនលី