ព័ត៌មានអន្តរជាតិ

លោក Biden ៖ សហរដ្ឋអាមេរិក នឹងមិនលត់ជង្គង់ និងចុះចាញ់ នៅចំពោះមុខរុស្សីឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Joe Biden បាននិយាយនៅក្នុងសន្ទរកថា រដ្ឋសហភាព របស់គាត់កាលពីយប់ថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងមិនឈប់គាំទ្រអ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួន ជាមួយរុស្ស៊ីនោះទេ។

នៅក្នុងសេចក្តីថ្លែងសន្ទរកថា នោះផងដែរ លោក Biden បាន​អះអាង​ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កំពុង​មាន​កំហឹង​ចំពោះ​ការ​សាប​ព្រោះ​ភាព
​ចលាចល​ជុំវិញ​អឺរ៉ុប ។

លោក Biden បាន​ប្រាប់​សភា​ថា ​៖ ​ប្រសិនបើ​អ្នក​ណា​ម្នាក់ ​នៅ​ក្នុង​បន្ទប់​នេះ​គិត​ថា​លោក Putin នឹង​ឈប់​នៅ​អ៊ុយក្រែន ខ្ញុំ​ធានា​ថា ​គាត់​នឹង​មិន​ធ្វើ​ទេហើយ គាត់បានបន្តអំពាវនាវជាថ្មី ទៅកាន់សមាជិកសភា គណបក្សសាធារណរដ្ឋ ឱ្យបញ្ឈប់ការរារាំង ជំនួយយោធាបន្ថែម ដល់ក្រុងគៀវផងដែរ។

ទោះបីជាយ៉ាងណាក្តីថ្លែង ទៅកាន់សមាជិកសភា និងឥស្សរជនបរទេស នៅឯកាពីតូលសហរដ្ឋអាមេរិក លោក Biden បានរំលឹកឡើងវិញថា រដ្ឋបាលរបស់លោកមិន មានគម្រោងបញ្ជូនកងទ័ពអាមេរិក ទៅប្រយុទ្ធដោយផ្ទាល់ជាមួយរុស្ស៊ីនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top