ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ៖ គ្មានអ្នកណា ចង់បញ្ជូនទ័ព ទៅកាន់ប្រទេស អ៊ុយក្រែនឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃសុក្រថា ការពិភាក្សាអំពីកងកម្លាំងយោធា របស់អង្គការណាតូ នៅលើដីនៅអ៊ុយក្រែន ចាំបាច់ត្រូវបញ្ចប់ ពីព្រោះគ្មាននរណាម្នាក់ ចង់ឱ្យវាកើតឡើងនោះទេ។

លោកPistorius ថ្លែងបែបនេះក្នុងពេល ដែលលោកកំពុងមានវត្តមាន ស្ថិតនៅក្នុងប្រទេសហ្វាំងឡង់ ដើម្បីទៅសួរសុខទុក្ខកងទ័ព អាល្លឺម៉ង់ ដែលចូលរួមក្នុងការលេងហ្គេមឆ្លើយតប Nordic របស់ណាតូនៅ ក្នុងតំបន់អាកទិកហើយ ខណៈដែលនៅទីនោះគាត់ បានធ្វើសន្និសីទកាសែតរួមគ្នា ជាមួយសមភាគីហ្វាំងឡង់ Antti Hakkanen ។

លោក Pistorius បាននិយាយថា ៖ គ្មាននរណាម្នាក់ ពិតជាចង់បញ្ជូនយោធា របស់ខ្លួនទៅកាន់ទឹកដី នៅអ៊ុយក្រែន ទេដោយឆ្លើយតប ទៅនឹងសំណួរអំពីការកត់សម្គាល់ថ្មីៗនេះ ដែលធ្វើឡើង ដោយប្រធានាធិបតីបារាំង Emmanuel Macron ដែលស្នើថាបញ្ហានេះគួរតែត្រូវបានបើកចំហ ។

លោក Macron បាននិយាយ កាលពីសប្តាហ៍មុនថា គ្មានជម្រើសណាមួយគួរតែត្រូវបានដកចេញ រួមទាំងការបំពាក់កងទ័ពជើងគោក ពីព្រោះរុស្ស៊ី មិនអាចទទួលបានជ័យជំ នះ ជាដាច់ខាត ទោះជាយ៉ាងណាក៏ដោយ មានតែរដ្ឋបាល់ទិកពីរប៉ុណ្ណោះដែលគាំទ្រ គំនិតនេះ ដោយសមាជិកណាតូផ្សេងទៀត ភាគច្រើនបានប្រកាសជាសាធារណៈ ចំពោះបដិសេធនូវគំនិតផ្តួចផ្តើមនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top