ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ប្រកាសបដិសេធ បញ្ជួនទ័ពទៅ អ៊ុយក្រែនឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladysław Kosiniak-Kamysz បាននិយាយថារដ្ឋាភិបាល ទីក្រុងវ៉ារស្សាវ៉ា នឹងមិនបញ្ជូនកងទ័ព ទៅកាន់ប្រទេស អ៊ុយក្រែននោះទេ ប៉ុន្តែវាត្រូវបានគេកំណត់ថា នឹងបន្តជួយទីក្រុងគៀវ តាមរយៈមធ្យោបាយផ្សេងទៀត ជំនួសវិញ ។

រដ្ឋមន្ត្រីរូបនេះត្រូវបានសួរអំពីលទ្ធភាព ដែលណាតូអាចដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែន ខណៈដែលលោកបាននិយាយទៅកាន់ទូរទស្សន៍ TVN24 កាលពីថ្ងៃព្រហស្បតិ៍ដោយលោក បានជៀសវាង និយាយសម្រាប់ប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ទាំងមូល គាត់បាននិយាយថា កងទ័ពប៉ូឡូញនឹងមិនមានវត្តមាន នៅក្នុងប្រទេសអ៊ុយក្រែនទេ ។

លោក Kosiniak-Kamysz បាននិយាយថា រដ្ឋាភិបាល ទីក្រុងវ៉ារស្សាវ៉ា ក៏គាំទ្រ និងចូលរួមក្នុងគំនិតផ្តួចផ្តើមរួមគ្នាទាំងអស់របស់ណាតូ ដូចជាការផ្តល់ការស៊ើបការណ៍ និងការបណ្តុះបណ្តាល ដល់កងកម្លាំងអ៊ុយក្រែន ដោយរដ្ឋមន្ត្រីក៏បានពណ៌នា ប្រទេសប៉ូឡូញថា ជា អ្នកដឹកនាំរួមគ្នាជាមួយប្រទេសអាល្លឺម៉ង់នៃ សម្ព័ន្ធ ដើម្បីផ្គត់ផ្គង់រថក្រោះ និងរថពាសដែកផ្សេងទៀត ដល់ទីក្រុងគៀវផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាប្រទេសប៉ូឡូញ ធ្លាប់ជាប្រទេសមួយក្នុង ចំនោមអ្នកគាំទ្រកំពូលរបស់អ៊ុយក្រែន ក្នុងជម្លោះដែលកំពុង បន្តជាមួយរុស្ស៊ី ដោយបានផ្តល់ជំនួយផ្នែកយោធា យ៉ាងច្រើនទោះជាយ៉ាង ណាក៏ដោយ ក្នុងរយៈពេលប៉ុន្មាន ខែថ្មីៗនេះ ទំនាក់ទំនងហាក់ ដូចជាមានបញ្ហាជាងមុន ដែលភាគច្រើនដោយសារ តែបញ្ហាសេដ្ឋកិច្ចផ្ទៃក្នុងរបស់ប្រទេសប៉ូឡូញ និងការតវ៉ាដែលកំពុង បន្តរបស់កសិករក្នុងស្រុក ដែលរងផលប៉ះពាល់ដោយលំហូរ នៃកសិផលអ៊ុយក្រែន ដែលមានតំលៃថោក៕

ប្រែសម្រួល៖ស៊ុនលី

To Top