ព័ត៌មានអន្តរជាតិ

ឥណ្ឌា ​បង្កើន​កម្លាំង​ ទ័ព​ទ្វេ​ដង ​នៅ​ព្រំដែន​ជាមួយ​ចិន

AFP

បរទេស ៖ សារព័ត៌មាន Bloomberg បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌា កំពុងចាត់តាំងទាហាន ១០.០០០ នាក់ឡើងវិញ ទៅកាន់ផ្នែកខាងលិច នៃព្រំដែនដែលមានជម្លោះ ជាមួយប្រទេសចិន ។ របាយការណ៍បានបន្ថែមថា ទាហាន ៩.០០០ នាក់ ផ្សេងទៀត ដែលបានដាក់ពង្រាយរួចហើយតាមព្រំដែន នឹងត្រូវនាំយកមកក្រោមការ បញ្ជាប្រយុទ្ធថ្មីមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា កម្លាំងចម្រុះ នៃកងទ័ពជិត ២០.០០០នាក់ នឹងការពារព្រំដែនប្រវែង ៥៣២ គីឡូម៉ែត្រក្នុងរដ្ឋ Uttarakhand និង រដ្ឋ Himachal Pradesh ។

របាយការណ៍នេះបានលេចឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaisankar បានអះអាងថា ប្រទេសចិនមិនបានប្រតិបត្តិតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយទីក្រុង ញូវដែលី នោះទេ។ នេះ​បើ​តាម​អ្នក​ការទូត​បាន​លើក​ឡើង​នូវ​សំណួរ​អំពី “ស្ថិរភាព​នៃ​ទំនាក់ទំនង” និង “ចេតនា​របស់​ទីក្រុង​ប៉េកាំង”។ លោក Jaishankar បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ​ក្នុង​អំឡុង​ពេល​ការ​ពិភាក្សា​មួយ​នៅ​តុ​មូល Raisina ក្នុង​ទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

កាលពីខែតុលា ទីភ្នាក់ងារ ព័ត៌មាន Bloomberg បានរាយការណ៍ថា ទីក្រុងញូវ ដែលីកំពុងរៀបចំប្រព័ន្ធឃ្លាំមើល យន្តហោះគ្មានមនុស្ស បើកនៅតាមព្រំដែន របស់ខ្លួនជាមួយប្រទេសចិន និងប៉ាគីស្ថាន ដែលជាប្រទេសជិតខាងមួយទៀតដែលខ្លួនមានជម្លោះព្រំដែន ដើម្បីទប់ស្កាត់ “ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល” ។ ប្រទេស​អាស៊ី​ខាង​ត្បូង​ក៏​កំពុង​បង្កើត​កងកម្លាំង​រ៉ុក្កែត​ចម្រុះ (IRF) ជា​ចម្បង​ដើម្បី​ទប់ទល់​នឹង​ការ​ពង្រីក​អាវុធ​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top