ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ​នឹង​ចំណាយ ​ប្រាក់​រាប់​លាន​ដុល្លារ​ ដើម្បីបិទ​ទូរទស្សន៍​ និងវិទ្យុរុស្ស៊ី

AFP

បរទេស ៖ ​សេវាកម្មរដ្ឋសម្រាប់ទំនាក់ទំនង ពិសេស និងការការពារព័ត៌មាន របស់ទីក្រុងគៀវ បានបង្ហាញឱ្យដឹងថា ប្រទេសអ៊ុយក្រែន បានចំណាយថវិកា ចំនួន ៤ លានដុល្លារ ដើម្បីរំខានដល់ការផ្សាយរបស់ទូរទស្សន៍ និងវិទ្យុរបស់រុស្ស៊ី នៅក្នុងតំបន់របស់ខ្លួន ដែលមានព្រំប្រទល់ជាប់ប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អាជ្ញាធរអ៊ុយក្រែន បាននិងកំពុងរឹតបន្តឹង ជាបន្តបន្ទាប់នៅលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤ ដោយបានហាមឃាត់បណ្តាញ ទូរទស្សន៍សំខាន់ៗទាំងអស់ ដែលផ្សាយនៅក្នុងប្រទេសអ៊ុយក្រែន ។ បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការយោធារបស់ទីក្រុងមូស្គូក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ទីក្រុងគៀវបានប្រកាសមាតិកា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីភាគច្រើនបិទដែន កំណត់ ហើយបានធ្វើសកម្មភាពបិទសេវាកម្ម ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ជៀសផុតពីការរឹតបន្តឹង ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបង្រួបបង្រួមប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ក្នុងប្រទេសក្រោមឆ័ត្ររដ្ឋ ដោយលើកឡើងពីច្បាប់ អាជ្ញាសឹកដែលដាក់ចេញ បន្ទាប់ពីជម្លោះប្រដាប់អាវុធ ជាមួយទីក្រុងមូស្គូបានចាប់ផ្តើម ។

នៅក្នុងការបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ សេវារដ្ឋសម្រាប់ការទំនាក់ទំនងពិសេស និងការការពារព័ត៌មាន នៃប្រទេសអ៊ុយក្រែន បាននិយាយថា រដ្ឋាភិបាលបានបែងចែកមូលនិធិ “សម្រាប់ការសាងសង់ប្រព័ន្ធសម្រាប់បិទការផ្សាយទូរទស្សន៍ និងប៉ុស្តិ៍វិទ្យុ របស់សត្រូវនៅលើទឹកដីព្រំដែន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top