ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​អាមេរិក បញ្ឈប់​ការ​យាយី​និស្សិត​ចិន ក្រោម​ហេតុផល​ សន្តិសុខ​ជាតិ

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន ឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការយាយីនិស្សិតចិន ដែលធ្វើដំណើរទៅកាន់ប្រទេសនេះ ក្រោមលេសនៃហេតុផលសន្តិសុខជាតិ។

មួយរយៈកន្លងមកនេះ សហរដ្ឋអាមេរិក ចេញពីគោលបំណងនយោបាយ តែងតែយាយី សួរចម្លើយ និងនិរទេសនិស្សិតចិន ដោយគ្មានហេតុផល អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

យោងតាមរបាយការណ៍ និស្សិតចិនម្នាក់ទៀត ពេលចូលព្រំដែនអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបាននាំទៅបន្ទប់ងងឹត ដើម្បីសួរចម្លើយ និងឃុំខ្លួនអស់ រយៈពេលជាង ២០ ម៉ោងដោយបុគ្គលិក ត្រួតពិនិត្យ ព្រំដែនអាមេរិក។

បុគ្គលិក​អនុវត្ត​ច្បាប់​ជា​ច្រើន​នាក់ ​បាន​សួរ​ចម្លើយ​និស្សិត​ជា​បន្តបន្ទាប់​រយៈពេល ១២ ម៉ោង។ ទិដ្ឋាការរបស់និស្សិតត្រូវ បានដកហូត ហើយនិស្សិត ត្រូវបានហាមឃាត់ មិនឱ្យចូលសហរដ្ឋអាមេរិក និងធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ទៅប្រទេសចិនវិញ ។

លោកស្រី ម៉ៅ បានលើកឡើងថា ឧប្បត្តិហេតុថ្មីៗម្តងហើយម្តងទៀត បង្ហាញថាសកម្មភាពរបស់សហរដ្ឋអាមេរិក លើសពីវិសាលភាពនៃការអនុវត្តច្បាប់ធម្មតា ជាមួយនឹងភាពលំអៀង មនោគមវិជ្ជាខ្លាំង។

សហរដ្ឋអាមេរិក ចាត់វិធានការយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងស្របច្បាប់របស់បុគ្គលដែលពាក់ព័ន្ធ រំខានដល់ការធ្វើដំណើរឆ្លងព្រំដែនធម្មតា រវាងចិន និងសហរដ្ឋអាមេរិក ហើយប្រឆាំងនឹងការយោគយល់រួមគ្នា ដែលប្រធានាធិបតីទាំងពីរសម្រេចបានលើការពង្រឹង និងសម្របសម្រួលទំនាក់ទំនងវប្បធម៌រវាងចិន-អាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top