ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៣០.៩៦០នាក់ហើយ និងចំនួន៧២.៥២៤នាក់ផ្សេងទៀតបានរងរបួស ។
នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងអំឡុងពេល២៤ម៉ោងចុងក្រោយនេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់ចំនួន៨២នាក់ និង១២២នាក់ផ្សេងទៀតរងរបួស ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ឲ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង និងកង្វះផ្នែកការពារជនស៊ីវិល និងក្រុមរថយន្តសង្គ្រោះ ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន ឈ្មោះថា WAFA បានរាយការណ៍មកថា ពលរដ្ឋប៉ាឡេស្ទីនរាប់សិបនាក់ ដែលភាគច្រើនជាកុមារ និងស្ត្រីត្រូវបានសម្លាប់ និងផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអ៊ែល ដែលបានកំណត់គោលដៅជាច្រើននៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប គិតចាប់តាំងពីយប់ថ្ងៃសុក្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា