បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអ៊ុយក្រែន គួរតែស្វែងរកភាពក្លាហាន ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ីនេះ បើយោងតាមការសំណូមពរឲ្យមានការចរចា ពីសំណាក់សម្តេច សង្ឃ Francis បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RSI របស់ប្រទេសស្វីស នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ។
អ្នកកាសែត Lorenzo Buccella បានសួរព្រះសង្ឃអំពី ការអំពាវនាវឱ្យមានភាពក្លាហាន នៃការចុះចាញ់ និងលើកទង់សនិងអ្នកដែលប្រកែកថាការចុះចាញ់នឹងធ្វើឱ្យការប្រើប្រាស់កម្លាំង ស្របច្បាប់នៅលើឆាកអន្តរជាតិផងដែរ ។
ជាការឆ្លើយតបសម្តេចសង្ឃបាននិយាយថា វាគឺជាការបកស្រាយមួយ ប៉ុន្តែខ្ញុំគិតថាអ្នកខ្លាំងបំផុតគឺអ្នកដែលមើលឃើញស្ថានភាព ដែលគិតពីប្រជាជនហើយមានភាពក្លាហាន នៃការលើកទង់សនិងអ្នកដែលចរចាប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា កន្លងមកអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចទទូចឲ្យមាន ដំណោះស្រាយសន្តិភាពអាចសម្រេចបានតែតាមលក្ខខណ្ឌរបស់ទីក្រុងគៀវ ហើយបានប្តេជ្ញាថា នឹងបន្តផ្តល់អាវុធដល់ អ៊ុយក្រែនសម្រាប់ ដរាបណាវាត្រូវការ ខណៈដែលរុស្ស៊ីបានសង្កត់ធ្ងន់ថា គ្មានជំនួយបរទេសណា នឹងផ្លាស់ប្តូរដំណើរ នៃការប្រយុទ្ធនោះបានទេ ៕
ប្រែសម្រួល៖ស៊ុនលី