បរទេស៖ យោងតាមទិន្នន័យថ្មី ពីវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឱ្យដឹងថា បណ្តាប្រទេសនៅអឺរ៉ុបបានបង្កើនការនាំចូលអាវុធ ដែលកើនឡើងជិតទ្វេដង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជាកត្តាចម្បងនៅ ពីក្រោយការកើនឡើងនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទ្វីបនេះបាននាំចូលអាវុធ ៩៤ភាគរយ បន្ថែមទៀត នៅចន្លោះឆ្នាំ ២០១៩ និង ២០២៣ ច្រើនជាងនៅចន្លោះឆ្នាំ ២០១៤ និង ២០១៨ នេះបើយោង តាមរបាយការណ៍របស់ SIPRI ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ។ ទិន្នន័យបង្ហាញថា ស្ទើរតែគ្រប់មហាអំណាច អឺរ៉ុបខាងលិចធំៗ ទាំងអស់បានទិញ អាវុធនៅក្នុងអំឡុងពេលនេះ ដោយបារាំងបង្កើនការនាំចូល ១១២ភាគរយ, អាល្លឺម៉ង់ ១៨៨ភាគរយ និងចក្រភពអង់គ្លេស ៤១ភាគរយ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានបង្កើន ការនាំចូលរបស់ខ្លួន ៦.៦៣៣ភាគរយ ក្លាយជាប្រទេសនាំចូល អាវុធដ៏ធំបំផុតរបស់អឺរ៉ុប និងជាប្រទេសធំជាងគេទីបួនរបស់ពិភពលោក នៅពីក្រោយប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត និងប្រទេសកាតា ។
នៅទូទាំងក្រុមប្រឹក្សា បណ្តាប្រទេសអ៊ឺរ៉ុប បានដំឡើងការចំណាយលើវិស័យ ការពារជាតិយ៉ាងច្រើន ដើម្បីឆ្លើយតបទៅនឹងជម្លោះក្នុងប្រទេសអ៊ុយក្រែន ទាំងការផ្តល់មូលនិធិ ដល់ការផ្ទេរអាវុធទៅកាន់ទីក្រុងគៀវ និងដើម្បីផ្គត់ផ្គង់យោធា របស់ពួកគេឡើងវិញ ។ សមាជិកសហភាពអឺរ៉ុបបានបង្កើន ការចំណាយផ្នែកយោធា របស់ពួកគេដល់កំណត់ត្រា ២៦១ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ ដោយរដ្ឋជាសមាជិកចំនួន ៦ បានអនុវត្តការដំឡើង ច្រើនជាង ១០ភាគរយ នៅឆ្នាំ ២០២១៕
ប្រែសម្រួលៈ ណៃ តុលា