ព័ត៌មានអន្តរជាតិ

លោក Orban៖ លោក Trump ពិតជាមានផែនការច្បាស់លាស់ដើម្បីបញ្ចប់ជម្លោះ នៅអ៊ុយក្រែន

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump ពិតជាមានបំណងបញ្ចប់ជម្លោះអ៊ុយក្រែន
ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ឡើងវិញ ហើយលោកមានផែនការលម្អិតដើម្បីធ្វើដូច្នេះ។

ការលើកឡើងនេះធ្វើឡើងដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដោយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក
បន្ទាប់ពីបានជួបជាមួយបេក្ខភាពតំណាងមកពីគណបក្សសាធារណរដ្ឋ។

អតីតមេដឹកនាំអាមេរិករូបនេះបានអះអាងម្តងហើយម្តងទៀត នៅតាមផ្លូវ នៃយុទ្ធនាការរបស់គាត់ថា ប្រសិនបើគាត់បានវិលត្រឡប់ មកកាន់សេតវិមានវិញសម្រាប់អាណត្តិទីពីរ វានឹងមិនមានអរិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវឡើយហើយ ប្រសិនបើបោះឆ្នោតឡើងវិញ គាត់សន្យាថា នឹងបញ្ចប់ជម្លោះ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ដោយដាក់សម្ពាធលើភាគីពាក់ព័ន្ធ។

គួរឲ្យដឹងដែរថាលោកOrban ដែលបាននិយាយជាមួយ Trump នៅឯអគារ Mar-a-Lago ក្នុងរដ្ឋ Florida កាលពីថ្ងៃសុក្រ មិន បានពន្យល់ពីរបៀបដែលមេដឹកនាំអាមេរិក រូបនេះនឹងធ្វើយ៉ាងណានោះទេ ប៉ុន្តែបាននិយាយថាការកាត់លំហូរជំនួយរបស់សហរដ្ឋអាមេរិក គឺជាផ្នែកសំខាន់នៃផែនការនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top