បរទេស ៖ យោងតាមការដកស្រង់ ព័ត៌មានដោយ RT ចេញពីទីភ្នាក់ងារ DPA បានរាយការណ៍ កាលពីថ្ងៃអង្គារថា អធិការបតីអាល្លឺម៉ង់ Olaf Scholz បានច្រានចោលការផ្គត់ផ្គង់ មីស៊ីលឆ្លងទ្វីប Taurus ទៅកាន់អ៊ុយក្រែន ដោយលើកឡើងពី
ហានិភ័យនៃទីក្រុងប៊ែរឡាំង ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល នៅក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

ទីក្រុងគៀវ បានស្នើសុំអាវុធអាល្លឺម៉ង់ ប្រភេទនេះ ជាយូរមកហើយ ប៉ុន្តែលោក Scholz មានការស្ទាក់ស្ទើរ ក្នុងការផ្គត់ផ្គង់ពួកគេ ដោយសារការភ័យខ្លាចនៃការកើនឡើង កំដៅដោយផ្ទាល់ ជាមួយនឹងរុស្សីហើយ អធិការបតី ដែលកំពុងប្រឈមនឹង សម្ពាធកាន់តែខ្លាំងលើបញ្ហានេះ ពីសមាជិកសភាអាល្លឺម៉ង់ និងដៃគូចម្រុះបានប្រកែកថា ការប្រើប្រាស់អាវុធបែបនេះ នឹងតម្រូវឱ្យមានការគ្រប់គ្រង កាន់តែតឹងរ៉ឹងពីទីក្រុង ប៊ែរឡាំង និងវត្តមានរបស់អ្នកឯកទេសអាល្លឺម៉ង់ នៅលើទឹកដីអ៊ុយក្រែនផងដែរ ។
ទោះបីជាយ៉ាងណាក្តី ចុងក្រោយនេះលោកScholz ក៏បាននិយាយថា លោកនឹងមិនអនុញ្ញាតឱ្យកងទ័ពរបស់ប្រទេសអាល្លឺម៉ង់ចូលរួមដោយ ផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែននោះទេ។
គួរឲ្យដឹងដែរថាអធិការបតីអាល្លឺម៉ង់ ត្រូវបានស្នើសុំឱ្យមានទស្សនៈរបស់គាត់លើកិច្ចព្រមព្រៀងដោះដូរមីស៊ីល ជាមួយចក្រភពអង់គ្លេសដែលត្រូវបាន ស្នើឡើងដោយរដ្ឋមន្ត្រីការបរទេស Annalena Baerbock ហើយរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងអាចទទួលយកការផ្តល់ ជូនរបស់ចក្រភពអង់គ្លេស ក្នុងការផ្គត់ផ្គង់មីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេសដល់អ៊ុយក្រែន ជាថ្នូរនឹងការប្រគល់ Taurus ទៅកាន់ ចក្រភពអង់គ្លេញវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
