បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីលោក Vladimir Putin បាននិយាយ កាលពីថ្ងៃអង្គារ
ថា ការរួបរួមជាតិ គឺជាអាវុធសម្ងាត់របស់រុស្ស៊ី ដែលបានជួយខ្លួនទប់ទល់ នឹងការប្រមូលផ្តុំយ៉ាងច្រើន ពីសំណាក់ក្រុមលោកខាងលិច។
សុន្ទរកថា របស់លោកប្រធានាធិបតី បានធ្វើឡើងក្នុងអំឡុង ពេលកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង ជាមួយអ្នកឈ្នះការប្រលងមេដឹកនាំ នៃប្រទេសរុស្ស៊ី ដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំជំនាន់ថ្មី។
ឆ្លើយតបទៅនឹងទាហានម្នាក់ មកពីតំបន់យោធាភាគខាងជើង ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ លោក Putin បានលើកឡើងថា ៖អាវុធសំខាន់បំផុតរបស់យើង គឺការបង្រួបបង្រួមសង្គមរុស្ស៊ី និងអាកប្បកិរិយាចំពោះមាតុភូមិ ដូចដែលបានបង្ហាញដោយអ្នក និងអ្នកដែលអ្នកបម្រើជាតិទាំងអស់ ។
លោកប្រធានាធិបតី បានបន្តពន្យល់ថា វាជាអាវុធដ៏សំខាន់ និងខ្លាំងបំផុតរបស់យើង ។ មនុស្សទាំងនោះដែលរំពឹងថានឹង
គាបសង្កត់យើងដោយជំនួយពីទណ្ឌកម្មសេដ្ឋកិច្ច ពួកគេមិនបានគិតរឿងនេះទេហើយ ដើម្បីយល់ពីរឿងនេះ អ្នកត្រូវតែជា
ពលរដ្ឋនៃសហព័ន្ធរុស្ស៊ី ដើម្បីក្លាយជាផ្នែកមួយ នៃកិច្ចការងារនេះ ៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									