ព័ត៌មានអន្តរជាតិ

លោក Putin ចេញការប្រកាស ព្រមានវត្តមានយោធា អាមេរិក នៅអ៊ុយក្រែន

Sputnik

រទេស ៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីនឹងចាត់ទុកទាហានអាមេរិកណា ដែលបញ្ជូនទៅកាន់ អ៊ុយក្រែនថាជាអ្នកឈ្លានពាន ហើយក្រុងវ៉ាស៊ីនតោន ដឹងវារួចមកហើយដែរ នេះបើយោងតាមការ បញ្ជាក់ដោយ ប្រធានាធិបតី Vladimir PUtin បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែត Dmitry Kiselyov ដែលជាប្រធានកាសែត Rossiya Segodnya កាលពីថ្ងៃពុធ ។

មេដឹកនាំរុស្ស៊ីរូបនេះ បានបញ្ជាក់ជំហររបស់ខ្លួនថា វត្តមានរបស់កងកម្លាំងយោធាបរទេសណា មួយនៅក្នុងអ៊ុយក្រែន ក៏ដូចជា ការចែកចាយសព្វាវុធ របស់លោកខាងលិច នឹងមិនផ្លាស់ប្តូរស្ថានភាព នៅលើសមរភូមិឡើយឬ ឬរារាំងទីក្រុងមូស្គូពីការសម្រេច បាននូវគោលដៅរបស់ខ្លួននោះដែរ។

លោក​បាន​បន្តទៀត​ថា យោធា​លោក​ខាង​លិច​មានវត្តមាន​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន​ជា​យូរ​មក​ហើយ ហើយ​ថា​ពួកគេ​មានចំនួន​កើន​ឡើង​ ជា​លំដាប់​ចាប់​តាំង​ពី​រដ្ឋប្រហារ​ ដែល​គាំទ្រ​ដោយ​លោកខាងលិច ​ក្នុង​ទីក្រុង​គៀវ ក្នុង​ឆ្នាំ ២០១៤ ដែល​បាន​ធ្វើ​ឲ្យ​អ៊ុយក្រែន​ឈាន​ដល់​ការ​ប៉ះ ទង្គិច​ជាមួយ​រុស្ស៊ី។

ទន្ទឹមគ្នានឹងនោះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានកាលពីខែមុនថា ការមកដល់ នៃយោធាលោក ខាងលិច ដែលមានជម្លោះទៅកាន់អ៊ុយក្រែន នឹងធ្វើឱ្យមានការប្រឈមមុខ ដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី មិនត្រឹមតែ អាចធ្វើទៅបាន ប៉ុន្តែ នឹងក្លាយទៅជារឿង ដែលមិនអាចជៀស មិនរួចទៅវិញ ៕

ប្រែសម្រួល៖ស៊ុនលី

To Top