ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Hyundai និង Kia នឹងប្រមូលយកយានយន្តប្រមាណ១៧០.០០០គ្រឿង មកជួសជុលឡើងវិញ

រូបភាពពី៖​ Xinhua

សេអ៊ូល៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Hyundai Motor Co និងក្រុមហ៊ុន Kia Corp នឹងប្រមូលយកមកវិញនូវរថយន្តដើរដោយថាមពលអគ្គិសនី (EVs) ប្រហែល១៧០.០០០គ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែបញ្ហាជាមួយកម្មវិធីនៅក្នុងប្រព័ន្ធសាកថ្ម ។

ក្រសួងខាងលើបានឲ្យដឹងថា ក្រុមហ៊ុន Hyundai នឹងប្រមូលរថយន្ត EV ចំនួន១៦៩.៣៣២នៅក្នុងប្រទេស ដែលបានប៉ះពាល់ដល់រថយន្ត EV ចំនួន៥គ្រឿង រួមទាំងម៉ូដែល Ioniq-series និង Genesis ផងដែរ។

ចំណែក ក្រុមហ៊ុន Kia វិញ នឹងប្រមូលរថយន្ត EV ចំនួន៥៦.០១៦គ្រឿង ។

ក្រសួងដដែលនេះបានបញ្ជាក់ថា កំហុសត្រូវបានរកឃើញនៅក្នុងផ្នែកទន់របស់អង្គភាពត្រួតពិនិត្យការបញ្ចូលថ្មដែលប្រើក្នុងរថយន្ត Hyundai និង Kia EV ចំនួន១៧០.០០០គ្រឿង ដែលអាចធ្វើឱ្យមានការលំបាកក្នុងការផ្តល់ថាមពលដល់អាគុយវ៉ុលទាប និងនាំឱ្យរថយន្តអាចឈប់នៅពេលកំពុងបើកបរបានគ្រប់ពេល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top