បាងកក៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃឡង់ដ៏ បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ចាប់តាំងពីចាកចេញពីការឃុំខ្លួន ដោយមានការដោះលែងកាលពីខែមុន ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា លោក ថាក់ស៊ីន បានទៅទស្សនាទីសក្ការៈបូជាសសរស្តម្ភទីក្រុងបាងកកក្នុងរដ្ឋធានីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅមុនពេលហោះហើរទៅកាន់ស្រុកកំណើតរបស់គាត់ក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងរបស់ប្រទេសសម្រាប់ការធ្វើដំណើររយៈពេល៣ថ្ងៃ ។
ធ្វើដំណើរត្រឡប់ទៅខេត្តកំណើតជាលើកដំបូងក្នុងរយៈពេល១៧ឆ្នាំ លោក ថាក់ស៊ីន បានមកដល់អាកាសយានដ្ឋានឈៀងម៉ៃ ជាមួយកូនស្រីរបស់គាត់ និងជាមេដឹកនាំគណបក្សភឿថៃ លោក Paetongtarn Shinawatra។ នៅពេលមកដល់ ពួកគេត្រូវបានស្វាគមន៍ដោយសមាជិកគ្រួសារ មន្ត្រី និងអ្នកគាំទ្រ ។ យោងតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈ Thai PBS ។
គួររំលឹកថា អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានកាត់ទោសអាយុ៧៤ឆ្នាំត្រូវបានដោះលែងកាលពីខែកុម្ភៈចេញពីមន្ទីរពេទ្យប៉ូលិសទីក្រុងបាងកកជាកន្លែងដែលគាត់បានទទួលការព្យាបាល និងត្រូវជាប់ឃុំរយៈពេល៦ខែនៃការកាត់ទោសរយៈពេល១ឆ្នាំរបស់គាត់ ។
រដ្ឋាភិបាលថៃឡង់ដ៏ លោក ថាក់ស៊ីន មានសិទ្ធិនៅក្រៅឃុំ ខណៈលោកមានអាយុជាង៧០ឆ្នាំ និងមានជំងឺធ្ងន់ធ្ងរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា