បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការិយាល័យបោះឆ្នោត នៅតំបន់ចុងបូព៌ារបស់រុស្ស៊ីបានបើកហើយ ដោយចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដែលក្នុងនោះប្រធានាធិបតី Vladimir Putin កំពុងប្រឈមមុខនឹងគូប្រជែងចំនួនបីនាក់ផ្សេងទៀត ។
ក្រៅពីនោះមណ្ឌលបោះឆ្នោត នឹងបើកជាបណ្តើរៗ នៅទូទាំងប្រទេសនៅម៉ោង ៨ ព្រឹកថ្ងៃសុក្រនេះផងដែរ ខណៈដែលដំណើរការ នៃការបោះឆ្នោតសរុបនឹង មានចំនួន៣ថ្ងៃរហូតដល់ថ្ងៃអាទិត្យ។
ឆ្នាំនេះ បេក្ខជនបួននាក់កំពុងប្រជែងគ្នាសម្រាប់ការងារកំពូល ដែលមកជាមួយអាណត្តិ៦ឆ្នាំហើយអ្នកកាន់តំណែង លោកVladimir Putin ដែលកំពុងឈរឈ្មោះ ជាបេក្ខភាព នៃគណបក្សឯករាជ្យ ប្រឆាំងនឹងប្រធានគណបក្សស្តាំ និយមប្រជាធិបតេយ្យសេរីនិយម (LDPR) លោក Leonid Slutsky បេក្ខជនបក្សកុម្មុយនិស្ត Nikolay Kharitonov និងលោក Vladislav Davankov តំណាងឱ្យប្រជាជនកណ្តាលសេរីនិយមថ្មី។
គួរឲ្យដឹងដែរថានេះនឹងក្លាយជាការបោះឆ្នោតប្រធានាធិបតីលើកដំបូងនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីកំណែទម្រង់រដ្ឋធម្មនុញ្ញ ឆ្នាំ២០២០ ដែលបាន កំណត់រយៈពេល៦ឆ្នាំចំនួនពីរ សម្រាប់បុគ្គលណាម្នាក់ធ្វើជាប្រមុខរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះក៏បណ្តាល ឱ្យលក្ខខណ្ឌរបស់Putin ត្រូវបាន ទុកជាមោឃៈ ដែលអាចឱ្យគាត់ឈរឈ្មោះម្តងទៀត៕
ប្រែសម្រួល៖ស៊ុនលី