បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្តែងការងឿងឆ្ងល់ថា អតីតសមភាគីអាមេរិករបស់លោក នឹងអាចទទួលបានអាណត្តិមួយទៀតនៅសេតវិមាន នៅពេលត្រូវបានសួរថាតើ នរណាអាចមានសក្តានុពលក្នុងការសម្របសម្រួល កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Macron បានហៅទីក្រុងមូស្គូថា “សត្រូវ” ប៉ុន្តែឈប់ប្រកាសថាវាជា “សត្រូវ” ក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ France 2 និង TF1 TV កាលពីថ្ងៃព្រហស្បតិ៍។ ជាថ្មីម្តងទៀតលោកមិនបដិសេធ លទ្ធភាពនៃការដាក់ពង្រាយទ័ពណាតូ នៅអ៊ុយក្រែននោះឡើយ ដោយបញ្ជាក់ម្តងទៀតថា ទីក្រុងប៉ារីសត្រៀមខ្លួនជាស្រេចដើម្បីធ្វើ “ការសម្រេចចិត្តណាមួយដែលចាំបាច់ ដើម្បីការពារពីជ័យជំនះរបស់រុស្ស៊ី” ហើយដោយកត់សម្គាល់ថា លោកមិនឃើញឱកាសសម្រាប់ការចរចា ជាមួយវិមានក្រឹមឡាំងនៅពេលនេះទេ។
លោក Macron បាននិយាយទៀតថា “ខ្ញុំពិតជាត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពិភាក្សានៅពេលណាក៏បាន ប៉ុន្តែយើងត្រូវការនរណាម្នាក់ដែលមានចិត្តស្មោះ និងសន្តិភាពដើម្បីធ្វើរឿងនោះ” ដោយបន្ថែមថា លោកសង្ឃឹមថាពេលវេលានឹងមកដល់ថ្ងៃណាមួយ ដើម្បីចរចាជាមួយប្រធានាធិបតីរុស្ស៊ី “អ្នកណាក៏បាន។
ដោយកត់សម្គាល់ពី ការស្ទាក់ស្ទើររបស់លោក Macron ក្នុងការទំនាក់ទំនងដោយផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អ្នកសម្ភាសន៍បានងឿងឆ្ងល់ថាតើ សហរដ្ឋអាមេរិកអាចមានសក្តានុពល ក្នុងការសម្របសម្រួលកិច្ចចរចាបែបនេះដែរឬទេ ជាពិសេសប្រសិនបើលោក Donald Trump ជាប់ឆ្នោតឡើងវិញ។
មេដឹកនាំបារាំងរូបនេះបានអះអាងថា តាមខ្ញុំដឹង ខ្ញុំមិនគិតថា លោក Donald Trump នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកនិះទេ» ៕
ប្រែសម្រួលៈ ណៃ តុលា