ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ផ្តើមបង្វែរកងទ័ព នៅខ្សែបន្ទាត់ជួរមុខ ក្នុងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី

Xinhua

គៀវ៖ លោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា អ៊ុយក្រែនបានចាប់ផ្តើមការបង្វែរកងទ័ពនៅជួរមុខនៃជម្លោះជាមួយរុស្ស៊ី។

លោក Syrsky បានសរសេរនៅលើបណ្ដាញសង្គម Facebook ឲ្យដឹងថា “ទោះបីជាមានស្ថានភាពលំបាកខ្លាំងនៅជួរមុខទាំងមូលក៏ដោយ ពួកយើងអាចចាប់ផ្តើមដំណើរការបង្វិល និងការជំនួសអង្គភាព និងកងពល ដែលបំពេញភារកិច្ចប្រយុទ្ធនៅជួរមុខអស់រយៈពេលជាយូរមកហើយ” ។

លោក Syrsky បានលើកឡើងថា ការបង្វិលនឹងជួយធ្វើឱ្យស្ថានការណ៍នៅសមរភូមិមានស្ថេរភាព ហើយនឹងមានឥទ្ធិពលវិជ្ជមានទៅលើស្ថានភាពសីលធម៌ និងផ្លូវចិត្តរបស់ទាហានអ៊ុយក្រែន។

នៅ​ចុង​ខែ​នេះ សភា​អ៊ុយក្រែន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បោះឆ្នោត​លើ​ច្បាប់​រឹតបន្តឹង​ច្បាប់​នៃ​ការ​ចល័ត​ទ័ព​ក្នុង​ប្រទេស។ មុន​នេះ អាជ្ញាធរ​អ៊ុយក្រែន​បាន​បញ្ចេញ​ផែនការ​ប្រមូល​មនុស្ស​ចន្លោះ​ពី ៤៥ ម៉ឺន​ទៅ ៥០ ម៉ឺន​នាក់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top