ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចូលកាន់តំណែង រយៈពេល២ឆ្នាំ ទើបអនុញ្ញាតឲ្យ CIA ធ្វើការស៊ើបអង្កេត ទៅលើបណ្តាញព័ត៌មាន សង្គមរបស់ចិន

Xinhua

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី អាមេរិក បានចូលកាន់តំណែងរយៈពេល២ឆ្នាំ បានអនុញ្ញាតឱ្យទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កណ្តាល បើកយុទ្ធនាការសម្ងាត់មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ក្នុងគោលបំណងបង្វែរ មតិសាធារណៈនៅក្នុងប្រទេសចិន ប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួន ។

នេះបើយោងតាមអតីតមន្ត្រីអាមេរិកដែលបានដឹងផ្ទាល់អំពីប្រតិបត្តិការចាត់ថ្នាក់មួយនេះបានបញ្ជាក់ដូច្នេះ ។
អតីតមន្ត្រី៣រូបនាក់បាន ប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុម CIA បានបង្កើតក្រុមតូចមួយ នៃប្រតិបត្តិការដែលប្រើ អត្តសញ្ញាណអ៊ីនធឺណិត ក្លែងក្លាយដើម្បីផ្សព្វផ្សាយ ជារឿងនិទានពីភាពអវិជ្ជមាន អំពីរដ្ឋាភិបាលរបស់លោក ហ្ស៊ី ជិនពីង (Xi Jinping) ខណៈដែលលេចធ្លាយព័ត៌មាន មិនសមរម្យទៅកាន់សារព័ត៌មាន ក្រៅប្រទេស ដែលកិច្ចខិតខំប្រឹងប្រែងនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៩ មិនត្រូវបានគេរាយការណ៍ឲ្យដឹងពីមុននោះទេ ។

គេបានដឹងថា នៅក្នុងអំឡុងទស្សវត្សរ៍កន្លងមកនេះ ប្រទេសចិន បានពង្រីកការបោះជំហានជាសាកល របស់ខ្លួនយ៉ាងឆាប់រហ័ស ដោយបង្កើតកតិកាសញ្ញាយោធា កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងភាពជាដៃគូអាជីវកម្មជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ។

ប្រភពបានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា ក្រុម CIA បានផ្សព្វផ្សាយ ការចោទប្រកាន់ថា សមាជិកនៃបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចកំពុងលាក់លុយខុសច្បាប់នៅក្រៅប្រទេស ហើយបានរិះគន់ថា ជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលពុករលួយ និងខ្ជះខ្ជាយ ដែលផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។

ទោះបីជាយ៉ាងណា មន្ត្រីអាមេរិកបានបដិសេធមិន ផ្តល់ព័ត៌មានលម្អិតជាក់លាក់នៃប្រតិបត្តិការទាំងនេះក៏ដោយ តែពួកគេបានលើកឡើងថា ការធ្វើជារឿងនិទានឡើង ដែលមិនសមរម្យត្រូវ បានផ្អែកលើការពិត ទោះបីជាត្រូវបានបញ្ចេញ ដោយសម្ងាត់ដោយប្រតិបត្តិករស៊ើបការណ៍ សម្ងាត់ក្រោមការបិទបាំងមិនពិតក៏ដោយ ។ អតីតមន្ត្រី២រូបបានឲ្យដឹងថា កិច្ចខិតខំប្រឹង ប្រែងនៅក្នុងប្រទេសចិន គឺមានបំណងធ្វើឱ្យមានការភាន់ច្រឡំ ក្នុងចំណោមមេដឹកនាំកំពូលនៅទីនោះ ដោយបង្ខំឱ្យរដ្ឋាភិបាល របស់ខ្លួនចំណាយធនធាន ប្រជែងតាមអ៊ីនធើរណេត ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ក្រុងប៉េកាំង ហើយអតីតមន្ត្រី ទាំងនេះម្នាក់បានបញ្ជាក់ថា “យើងចង់ឱ្យពួកគេប្រជែង ជាមួយអ្វីដែលមិនមានន័យទាំងអស់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top