ព័ត៌មានអន្តរជាតិ

ជប៉ុន ប្រកាសផ្អាកធ្វើការបង្ហូរកាកសំណល់ ចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima ក្រោយពីមានសញ្ញា ព្រមានអំពីគ្រោះរញ្ជួយដី

Kyodo

តូក្យូ៖ ការបញ្ចេញទឹកកាសំណល់ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima របស់ប្រទេសជប៉ុន ត្រូវបានផ្អាកនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការរញ្ជួយដីមួយ ដែលប្រតិបត្តិកររបស់ខ្លួនបានបញ្ជាក់ដូច្នេះ ខណៈដែលសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះគឺ មានការប្រុងប្រយ័ត្នជាមុន ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៨រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃតំបន់ Fukushima ភាគឦសាន ដែលជាកន្លែងរោងចក្រដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិ នៅក្នុងឆ្នាំ២០១១នៅម៉ោង១២និង១៤ ព្រឹកថ្ងៃសុក្រនេះ ត្រូវនឹងម៉ោង៣និង១៤នាទីកាលពីរសៀលថ្ងៃព្រហស្បតិ៍ ។

ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ហៅកាត់ថា (TEPCO) បានឲ្យដឹងនៅលើសង្គម X ដែលជាអតីតបណ្តាញសង្គម Twitter ថា ការសំដៅទៅលើដំណើរការបង្ហូរទឹកកាកសំណល់ គឺថា “យើងបានបញ្ជាក់ពីមុនយូរមកហើយថា មិនមានភាពមិនប្រក្រតីណាមួយនៅលើឧបករណ៍រំលាយរឺក៏បញ្ចេញទឹកកាកសំណល់ដែលត្រូវបានកំណត់ដោយ ALPS នោះទេ ។
ប៉ុន្តែ “ដើម្បីរក្សាបានសុវត្ថិភាព យើងបានផ្អាកប្រតិបត្តិការ នៃគ្រឿងបរិក្ខារ ដោយអនុលោម តាមនីតិវិធីប្រតិបត្តិការ ដែលបានកំណត់ទុកជាមុន” ។ ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងកាលព្រឹកថ្ងៃសុក្រនេះ ។

ជាច្រើនម៉ោងក្រោយមក ក្រុមហ៊ុន TEPCO បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “មិនមានភាពមិនប្រក្រតី ណាមួយត្រូវបានរកឃើញឡើយ” ហើយអ្នកនាំពាក្យមកពីក្រុមហ៊ុនេះបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា ការបង្ហូរទឹកកាកសំណល់នឹងបន្តធ្វើឡើងវិញនៅពេលក្រោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top