បរទេស៖ តុលាការកុម្មុយនិស្តកំពុងកក្រើក! ពិបាកនឹងជឿថា ក្នុងមួយអាណត្តិមានសមាជិកការិយាល័យនយោបាយពីររូប អង្គុយជាប្រធានាធិបតី ប៉ុន្តែត្រូវលាលែងពីតំណែង។ វាកាន់តែមិនគួរឱ្យជឿដែលថាក្នុងរយៈពេល ១៣ ខែនៅក្នុងអាណត្តិទី១៣ ប្រធានាធិបតីពីរនាក់ត្រូវបាន “បរាជ័យ” ប៉ុន្តែរឿងមិនគួរឱ្យជឿនេះនឹងក្លាយជាការពិតឆាប់ៗនេះ។
យោងតាមសារព័ត៌មាន Tieng Dan របស់វៀតណាម ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាមបានជួបប្រជុំគ្នា។ នៅទីនេះ បន្ទាប់ពីរបាយការណ៍របស់គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម គណៈកម្មាធិការអធិការកិច្ចមជ្ឈិម និងក្រសួងសន្តិសុខសាធារណៈ សមាជិកការិយាល័យនយោបាយដែលចូលរួមកិច្ចប្រជុំមានការពិភាក្សា “ស៊ីជម្រៅ” ហើយយល់ព្រម “ផ្តល់យោបល់” ប៉ុន្តែនិយាយត្រូវ។ ជាក់ស្តែង អង្គប្រជុំបានបង្ខំឱ្យលោក ប្រធានាធិបតី Vo Van Thuong ដាក់ពាក្យលាលែងពីតំណែងទាំងអស់ដូចជា៖ ប្រធានាធិបតី, ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ, អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាម និងគណៈកម្មាធិការនៃកងកម្លាំងប្រដាប់អាវុធប្រជាជន, សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកការិយាល័យនយោបាយទី១៣ ៕
ប្រែសម្រួលៈ ណៃ តុលា