ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រនិងម្ចាស់ក្សត្រី របស់ប្រទេសហូឡង់ លុបចោល ដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ដោយសារតែកិច្ចការផ្ទៃក្នុង របស់វៀតណាម

បរទេស៖ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីនៃប្រទេសហូឡង់ នឹងពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមីនា តាមសំណើរបស់រដ្ឋាភិបាលវៀតណាម នេះបើយោងតាមគ្រួសាររាជវង្សហូឡង់។

គេហទំព័រ Dutch Royal កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា បានប្រកាសថា “អាជ្ញាធរវៀតណាមបានស្នើសុំពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រី Maxima ទៅកាន់សាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយហេតុផលផ្ទៃក្នុង។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមីនា នឹងមិនដំណើរការទេ”។

កន្លងមក យោងតាមផែនការដែលបានប្រកាសដោយរាជវង្សហូឡង់នៅដើមខែធ្នូ ឆ្នាំ ២០២៣ ព្រះមហាក្សត្រ Willem-Alexander និងម្ចាស់ក្សត្រី Máxima គ្រោងនឹងធ្វើទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមីនា ហើយនៅថ្ងៃទី ១៩ ខែមីនា ដោយនឹងមានជំនួបជាមួយប្រធានាធិបតីវៀតណាម លោក Vo Van Thuong ដែលបានចេញលិខិតអញ្ជើញ។

សារព័ត៌មានហូឡង់មួយចំនួនបានរាយការណ៍ព័ត៌មានខាងលើ រួមជាមួយនឹងមតិយោបល់ថា មិនមាន “ការរំខាន” នាពេលថ្មីៗនេះនៅក្នុងប្រទេសកុម្មុយនិស្តមួយនេះទេ។

ព្រះ​មហាក្សត្រ​និង​ព្រះ​មហាក្សត្រិយានី​ បានពន្យារ​ពេល ប៉ុន្តែក្រុម​ដែល​អម​ដំណើរ​នៅ​តែ​ទៅដដែល។

នៅថ្ងៃទី ២០ ខែកុម្ភៈ គ្រួសាររាជវង្សហូឡង់បានប្រកាសអំពីកាលវិភាគលម្អិតនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៅលើទំព័រព័ត៌មានផ្លូវការ។

សូមជម្រាបថា តាមកម្មវិធីនាថ្ងៃទី ១៩ ខែមីនា ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីនៃប្រទេសហូឡង់ត្រូវបានរំពឹងថានឹងទទួលបដិសណ្ឋារកិច្ចដោយប្រធានរដ្ឋ Vo Van Thuong និងភរិយា Phan Thi Thanh Tam ដោយទទួលបដិសណ្ឋារកិច្ចនៅវិមានប្រធានាធិបតី។

ព្រះមហាក្សត្រ Willem-Alexander និងប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នឹងពិនិត្យមើលឆ្មាំកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

បន្ទាប់​គឺ​ជា​ជំនួប​រវាង​គណៈប្រតិភូ​ដើម្បី​ពិភាក្សា​លើ​ឯកសារ​ដែល​ត្រូវ​ចុះហត្ថលេខា​រវាង​ហូឡង់ និង​វៀតណាម។ កិច្ចព្រមព្រៀងមួយចំនួនដែលបានលើកឡើងរួមមានៈ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងតំបន់ទីក្រុង Westland និងខេត្ត Lam Dong; វិញ្ញាបនប័ត្រអេឡិចត្រូនិចនៃផលិតផលរុក្ខជាតិរវាងក្រសួងកសិកម្ម ធម្មជាតិ និងគុណភាពអាហារហូឡង់ និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៕

ប្រែសម្រួលៈ ណៃ តុលា

To Top